(ភ្នំពេញ)៖ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានរកឃើញអ្នកស្វែងរកការងារ ដែលទទួលលទ្ធផល១៩នាក់ ជាប់ស្ថាពរ និង ២៦០នាក់ផ្សេងទៀត ជាប់សម្ភាសលើកទីមួយ ក្នុងចំណោមអ្នកចូលរួម ៣១០នាក់ ស្រី ១៥៧។

ក្នុងវេទិកាការងារលើកនេះ មានវត្តមានចូលរួមចំនួន ១១ក្រុមហ៊ុន រួមមាន៖

១៖ Noyakong Group ជាប់ស្ថាពរ ១១នាក់ និងជាប់សម្ភាសលើកទីមួយ ២០នាក់
២៖ BS Land and Home ជាប់ស្ថាពរ ០២នាក់ និងជាប់សម្ភាសលើកទីមួយ ០៧នាក់
៣៖ Modern Intergrated Service ជាប់ស្ថាពរ ០៣នាក់ និងជាប់សម្ភាសលើកទីមួយ ០១នាក់
៤៖ Chip Mong Group ជាប់សម្ភាសលើកទីមួយ ១២៥នាក់
៥៖ Brown Coffee and Bakery ជាប់សម្ភាសលើកទីមួយ ០៤នាក់
៦៖ Ming Wuoy Group ជាប់សម្ភាសលើកទីមួយ ៣៥នាក់
៧៖ MJQ Education ជាប់សម្ភាសលើកទីមួយ ១៣នាក់
៨៖ Hattha Kaksekar Limited ជាប់សម្ភាសលើកទីមួយ ២២នាក់
៩៖ WB Finance Cambodia ជាប់សម្ភាសលើកទីមួយ ២៤នាក់
១០៖ Asianerial Advisory Int co., ltd ជាប់សម្ភាសលើកទីមួយ ០៧នាក់
១១៖ Super Duper ជាប់ស្ថាពរ ០២នាក់ និងជាប់សម្ភាសលើកទីមួយ ០២នាក់។

សម្រាប់សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕