(ភ្នំពេញ)៖ បុរី សម្បត្តិ មានហេង ៣ បានធ្វើការសម្ពោធ បើកការដ្ឋានសាងសង់មួយកន្លែងថ្មីទៀត ដែលមានឈ្មោះថា គម្រោង «សម្បតិ្ត ញ្ញណសុផាត» នៅលើទឹកដីច្បារអំពៅ ជិតគម្រោងទី០១របស់ខ្លួន ចម្ងាយប្រមាណ១,០០០ម៉ែត្រ ពីស្ពានច្បារអំពៅ និងបត់ស្តាំ ៣៥០ម៉ែត្រ ពីផ្លូវជាតិ លេខ០១ ក្រោយវិទ្យាល័យច្បារអំពៅ ជាតំបន់មានសក្តានុពលខ្លាំង ដោយអតិថិជនអាចធ្វើដំណើរពីគម្រោងនេះទៅ កាន់ទឹកដីក្នុងក្រុង ផ្សារទំនើប និងតំបន់សំខាន់ៗគោល បានយ៉ាងឆាប់រហ័ស។

បុរីមានលក់ជាប្រភេទផ្ទះ អាជីវកម្ម ឬហ្សបហៅស៍ ដែលមានទំហំ ៤.៥ x ១៨m កម្ពស់៣ជាន់ និងវីឡាកូនកាត់មានរបងទំហំ ៥.២ x ១២.៩m កម្ពស់៣ជាន់ បែបក្លាសិក ស្រស់ស្អាត ទំនើប ទាន់សម័យ នៅលើទីតាំងល្អ សុវត្ថិភាព ដែលធ្វើឲ្យការរស់នៅប្រកបទៅដោយ ផាសុខភាព និងភាពកក់ក្តៅ ជាពិសេសអា ចប្រកបអាជីវកម្មបានទៀតផង។

គម្រោង «សម្បតិ្ត ញ្ញាណសុផាត» ជាគម្រោងដែលមានស្តង់ដាគុណភាពខ្ពស់ សម្ភារសំណង់ស្របតាម មាត្រដ្ឋានត្រឹមត្រូវ តម្លៃផ្ទះសមរម្យ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារដែលសុទ្ធសឹងនាំចូលពីបរទេស និងមានការតាមដានពីម្ចាស់គម្រោង យ៉ាងដិតដល់ ដើម្បីធានានូវគុណភាព ឱ្យស័ក្តិសម ទៅនឹងគុណតម្លៃដែលអតិថិជន ផ្តល់ការជឿទុកចិត្ត។

ជាពិសេស បុរីមានប្រម៉ូសិនពិសេស ដោយមានការបញ្ចុះតម្លៃរហូតដល់៨% និងមានបង់រំលស់ដោយគ្មានប្រាក់កក់បានរហូតដល់១៥ឆ្នាំ ជាមួយអត្រាការប្រាក់ទាបសមរម្យ។ លោកអ្នកអាចមកការិយាល័យលក់ដោយផ្ទាល់ ដើម្បីសាកសួរព័ត៌មានលំអិតបន្ថែម និងអាចជ្រើសរើសបាន ផ្ទះដែលមានទីតាំងល្អមុនគេផងដែរ។

ទីតាំងការិយាល័យកណ្តាល៖ អគារលេខ ១៣២ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម៖ 095 333 100 / 095 333 920 / 070 333 920, Facebook: http//www.facebook.com/boreysmh៕

បុរី សម្បត្តិ មានហេង នាំមកនូវភាពកតញ្ញូ ភាពកតញ្ញូរំលត់នូវនិស្ស័យកម្ម!