(ភ្នំពេញ)៖ ម៉ូឌែលស៊េរីចុងក្រោយរបស់ OPPO គឺត្រកូល Reno 10X ដែលវាមានសមត្ថភាពក្នុងការថតស្រូបយកសម្លេងសន្ទនារបស់មនុស្សជុំវិញបិរវេណខ្លួន អ្នកបានយ៉ាងងាយស្រួល បើទោះបីជាពួកគេនិយាយគ្នាលឺតិចតួចយ៉ាងណាក្តី។

អ្នកណាខ្លះមានទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុងដៃ! តើបងប្អូនធ្លាប់ដឹងអំពីបច្ចេកវិទ្យាទំនើបអ្វីខ្លះរបស់វា? លោកអ្នកធ្លាប់ថតវីដេអូ 4K និងដឹងពី Audio 3D Zoom របស់វាប៉ុនណាដែរ លឺថាបច្ចេកទេសស្រូបសំលេងនៃម៉ូឌែល OPPO Reno 10X Hybrid Zoom មួយនេះ ក៏មិនធម្មតាដែរ និយាយគ្នា ឬនាំគ្នាស៊ីត្រាវល្មមៗ វាស្រូបសំលេងច្បាស់ដោយស្វ័យប្រវត្តិតែម្តង ហេហេហេ។

Audio 3D Zoom គឺជាបច្ចេកវិទ្យា Zoom ថ្មីដែលបានបំពាក់នៅលើម៉ូឌែលស៊េរីចុងក្រោយរបស់ OPPO គឺត្រកូល Reno 10X ដែលវាមានសមត្ថភាពក្នុងការថតស្រូបយកសម្លេងសន្ទនារបស់មនុស្សជុំវិញបិរវេណខ្លួនអ្នកបានយ៉ាងងាយស្រួល បើទោះបីជាពួកគេនិយាយគ្នាលឺតិចតួចតួចយ៉ាងណាក្តី។ បច្ចេកវិទ្យា Audio 3D Zoom បែប Surround Sound នេះគឺត្រូវចិត្តម៉ាច់តែម្តងជាមួយនឹងក្រុមអ្នកផលិតឯកសារធំៗ និងក្នុងវិស័យថតកុន ដែលវាអាចប្រើប្រាស់ជំនួយ Mic Audio ដូចថតកុនបានថែមទៀតផង។

មិនតែប៉ុណ្ណោះទូរស័ព្ទស៊េរីចុងក្រោយរបស់ OPPO Reno 10X Hybrid Zoom មួយម៉ូឌែលនេះ ក្រោយពីធ្វើការUpgradeហើយ គឺកប់ស៊េរិតែម្តង ក្នុងការថតរូបភាពវីដេអូក្នុងកម្រិត 4Kបានរហូតដល់ទៅ 60fpsបានយ៉ាងច្បាស់ ដោយក្នុងនោះវាអាចថតរូបភាពពេលយប់បានយ៉ាងល្អ កាត់បន្ថយចំណុចអុចតូចៗ ហៅថា Noise បានល្អជាងមុនទាំងរូបភាពសន្លឹក និងរូបភាពវីដេអូ ដោយសារតែគុណភាពវីដេអូរបស់វាបានចាប់យ៉ាងច្បាស់ល្អ និងរក្សាលំនឹងល្អមិនធម្មតា បើទោះបីជាអ្នកដើរថតក្តី ដោយវាមិនមានភាពអង្គើរច្រើននោះទេ នេះបើយោងតាមការលើកឡើងរបស់អតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដែលជាម្ចាស់រូបថតទាំងនេះ។

មួយវិញទៀតដោយសារតែវាបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទប់លំនឹង OIS ធ្វើឲ្យវីដេអូដែលបានថតចេញមក កាន់តែមានលំនឹងល្អ និងមានគុណភាពច្បាស់។ សរុបមកទូរស័ព្ទ OPPO Reno 10X Hybrid Zoom តម្លៃត្រឹមតែ ៨៩៩ដុល្លារ ទិញហើយមិនស្តាយលុយទាល់តែសោះ ដោយសារតែវាអាចបង្កើនអារម្មណ៍របស់អ្នកឲ្យកាន់តែជក់ចិត្តក្នុងការថតវីដេអូបែប Slow Motion, វីដេអូ Time-Lapse និងធ្វើឲ្យការផលិតវីដេអូរបស់លោកអ្នកកាន់តែ Perfect តែម្តង៕