(ភ្នំពេញ)៖ អាជីវករម្នាក់ លោក រស់ ញៀន ដែលត្រូវរង្វាន់៤០លានរៀលពីស្រាបៀរកម្ពុជា យល់ថា ឱកាសត្រូវរង្វាន់ធំបែបនេះ គឺមានស្មើគ្នាសម្រាប់អ្នកជ្រើសរើសយកស្រាបៀរកម្ពុជាមកពិសា។

អ្នកលក់ដូររស់នៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញរូបនេះបានឲ្យដឹងថា «ថ្វីត្បិតការផ្សងយករង្វាន់ ដូចរាវម្ជុលក្នុងបាតសមុទ្រ ពីព្រោះមានអ្នកពិសាស្រាបៀរនេះដូចយើងដែរ ប៉ុន្តែអ្នកជ្រើសរើសផលិតផលនេះនឹងមានឱកាសត្រូវរង្វាន់ ដែលក្រុមហ៊ុនបានដាក់មិនខាន។ ជាក់ស្ដែង លើកនេះ រង្វាន់៤០លានរៀលបានធ្លាក់មកលើខ្ញុំ»

លោកបន្ថែមថា «សម្រាប់ស្រាបៀរណា ខ្ញុំមិនទាន់ជឿនៅឡើយទេ ប៉ុន្តែសម្រាប់ស្រាបៀរកម្ពុជា គឺដាក់រង្វាន់ពិត ទើបខ្ញុំមានឱកាសត្រូវរង្វាន់បែបនេះ»