(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៨ករណី ក្នុងនោះករណីប្រើប្រាស់២១ករណី និងជួញដូរ៧ករណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៨១៩ករណី ឃាត់មនុស្ស១២,៦៣៣នាក់ (ស្រី៨៨៥នាក់)ក្នុងនោះមានជនបរទេស៣០២នាក់ (ស្រី៥០នាក់)៕