(ភ្នំពេញ)៖ Color OS6 របស់ស្មាតហ្វូន OPPO Reno Series ជាប្រភេទមុខងារថ្មី ដែល OPPOបានធ្វើការ Upgrade សម្រាប់តម្រូវការដ៏ចាំបាច់របស់អតិថិជនសំណព្វចិត្តរបស់ពួកគេ ដោយអត្ថប្រយោជន៍របស់ Color OS6 បាននឹងផ្តល់ជូនលោកអ្នកនូវរបកគំហើញថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ គ្មានដែនកំណត់ក្រោយពីមាន Feedback នៃអតិថិជនរបស់ពួកគេ និងចាក់បំពេញនូវអ្វីដែលអតិថិជនរបស់ពួកគេចង់បានបំផុតរួមបញ្ជូលទាំងប្រព័ន្ធឆ្លាតវៃដែលមានលក្ខណៈពិសេសបំផុតទាំងការផ្លាស់ប្តូរពុម្ភអក្សរទូលាយជាងមុន និងបង្កើនសម្រស់លើផ្ទៃអេក្រង់ដោយស្វ័យប្រវត្តិទៅតាមផ្ទាំងមុខងារនីមួយៗផងដែរ។

Color OS6 បាននាំមកជាមួយនឹងការវិវឌ្ឍនដូចជា៖

១៖ Hyper Boost ដើម្បីជំនួយដល់ការបង្កើនល្បឿន Game Boost , Game Assistant ដោយវានឹងអនុញ្ញាតិឲ្យលោកអ្នកអាចធ្វើការឆ្លើយតបបានគ្រប់សារចេញចូលទាំងអស់កាន់តែងាយស្រួល និងឆាប់រហ័ស

២៖ Game Space គឺជាការសម្រួលឲ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការវាស់ស្ទង់ទីតាំងលើការលេងហ្គេមធំៗបាន។

៣៖ Cloud Service ជាអ្នកវាស់ស្ទង់ និងរក្សាផ្ទុកទិន្នន័យហ្គេមរបស់លោកអ្នកយ៉ាងមានសុវត្ថិភាព។

៤៖ Riding Mode ជួយបញ្ជៀសការរំខាននៅពេលដែលលោកអ្នកបើកបរនូវគ្រប់មធ្យោបាយធ្វើដំណើរផ្សេងៗ។

៥៖ Smart Assistant ជំនួយលោកអ្នកឲ្យដឹងដោយស្វ័យប្រវត្តិលើប្រតិទិន ឧតុនិយមប្រចាំថ្ងៃ ការកំណត់រូបភាពវីដេអូ និងលំហាត់ប្រាណរបស់លោកអ្នកជាដើម។

៦៖ Notification Bar កាន់តែឆ្លាតវៃ ដោយសារវានឹងផ្តល់ដំណឹងដល់លោកអ្នកត្រឹមជាសារដែលមានសារៈសំខាន់តែប៉ុណ្ណោះ ចំពោះសារមិនមានសារៈសំខាន់វិញ វានឹងមិនផ្តល់ជូននោះទេ។

៧៖ Navigation Gesture គឺបានរៀបចំរួចជាស្រេចចំពោះការប្រើប្រាស់ Short Cut ដើម្បីចំណេញពេលវេលា និងកាន់តែសាមញ្ញដល់អ្នកប្រើប្រាស់ថែមទៀតផង។

៨៖ System Smart Management ប្រៀបបាននឹងជំនួយការឆ្លាតវៃ ដើម្បីបញ្ឈប់កម្មវិធីដែលប្រើប្រាស់បានតែមួយភ្លែតដើម្បីរក្សាទុកថាមពលថ្មបានរយៈពេលយូរផងដែរ៕