(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានធ្វើឱ្យបរិយាកាសនៃការជួបជុំគ្នានៅហាងវិចត្រ ៣ កាលពីយប់មិញកាន់តែរ៉ូមែនតិចខ្លាំងជាមួយបទចម្រៀងដែលមានចំណងជើង “ឆ្ងាយ” ដោយមានការសំដែងផ្ទាល់ ពីម្ចាស់បទតែម្តងគឺក្រុមតូច SmallWorldSmallBand។

ប្អូនស្រី ធីតា ដែលជាអតិថិជនម្នាក់អង្គុយមិនជាប់កៅអីពេលដែលគ្រាន់តែលឺចង្វាក់ភ្លេងខាងលើចាប់ផ្តើម បានរៀបរាប់ថា “គ្រាន់តែលឺបទហ្នឹងភ្លាម ខ្ញុំចង់ស្រក់ទឹកភ្នែក ដោយសារវាត្រូវនឹងសាច់រឿងពិតរបស់ខ្ញុំពេក ព្រោះខ្ញុំចាប់ផ្តើមនឹកមនុស្សជាទីស្រឡាញ់ម្នាក់ ដែលកំពុងនៅឆ្ងាយពីខ្ញុំ ដោយសារគាត់ទៅធ្វើការនៅកូរ៉េ ហើយមួយឆ្នាំទើបមកលេងម្តង“។

បញ្ជាក់ Acoustic Night គឺជាឈ្មោះយុទ្ធនាការនៃការប្រគុំតន្រ្តីបែបក្លាសិក (Acoustic Music) ពីស្រាបៀរកម្ពុជា ដែលមានឧបករណ៍ភ្លេងត្រឹមតែហ្គីតា និង ស្គរបង្កើតជាចង្វាក់ភ្លេងសម្រាប់អ្នកចម្រៀងច្រៀងកំដរអារម្មណ៍ ហើយយុទ្ធនាកានេះធ្វើឡើង ដើម្បីផ្តល់នូវភាពរីករាយបន្ថែមដល់អតិថិជនខ្លួនកាលពីពេលថ្មីៗនេះ នៅតាមភោជនីយដ្ឋាន និង បារផ្សេងក្នុងរាជធានីភ្នំពេញ និងបន្តទៅតាមខេត្តនាពេលបន្ទាប់៕