(ថៃ)៖​ អភិបាលខេត្តសៀមរាប លោក​ ទៀ​ សីហា​ ក្នុងឱកាសបំពេញបេសកកម្មការងារនៅប្រទេសថៃ​ បានឆ្លៀតចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលរងរបួសក្នុងឧបទ្ទវហេតុផ្ទុះហ្គាស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ នាថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។

ក្រៅពីការសួរសុខទុក្ខលោកអភិបាលខេត្ត​ បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ដោះស្រាយការខ្វះខាតរបស់គ្រួសារ។

យោងតាមក្រុមគ្រួសារបានឱ្យដឹងថា​ ស្ថានភាពរបួសរបស់លោក​ ហួត​ មុនីពិសាខ​ បានប្រសេីរបន្តិចហេីយ​ ក្រោយការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា​ លោក ហួត មុនីពិសាខ បានរងគ្រោះពេលជួយអន្តរាគមន៍ក្នុងឧបទ្ទវហេតុផ្ទុះហ្គាសនៅភូមិភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ផ្លូវលោកតាខៀវ ណឺយ) កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

ដោយឃេីញពីវីរភាព​លេីការងាររបស់មន្ត្រីនគរបាលរូបនេះ​ មានមន្ត្រីរាជការ​ និងសប្បុរសជនជាច្រេីនបានឧបត្ថម្ភថវិកា​ ដេីម្បីព្យាបាលរបួស​ និងដោះស្រាយការលំបាកក្នុងជីវភាព។

បើតាមរបាយកាណ៍ ពីមន្ត្រីអមដំណើរបស់លោកអភិបាលខេត្ត ទៅសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុង​ស្នាក់នៅមន្ទីរពេ​ទ្យអ៊ុនប៊ុន​ ប្រទេស​ថៃថា ៖ មន្ត្រីន​គរបាល ហួត មុនី​ពិសាខ រងគ្រោះដោយសារជួយ​អន្តរាគមន៍​ក្នុងឧបទ្ទេវហេតុ​ផ្ទុះ​ហ្គាសនោះ បានធូរស្រាល​ច្រើនហើយ ប្រហែល 5 ទៅ 8អាទិត្យទៀត​ គាត់ជាងចេញបា​នពីមន្ទីរ​ពេទ្យ​បានហើយ។ ​ថ្ងៃនេះ គាត់អាច​ញាំបានហើ​យ ​តែយប់មិញជំ​ងឺក្រ​ពះគាត់រើបន្តិ​ចប​ណ្តាលឱ្យ​គាត់​ចុ​កពោះ​ ។

ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ គាត់បាននិយាយ ជជែកជាមួយលោក ទៀ សីហា បានប្រហែល 30នាទី។ ហើយបើតាមគ្រូពេទ្យ នៅមន្ទីរពេទ្យអ៊ុកប៊ុន បានជំរាបប្រាប់អភិបាលខេត្ត ថា ៖ រាងកាយគាត់ គឺបានរលាក 23% នៃខ្លួនប្រាណ ។