(សៀមរាប)៖ ប្រជាជនកម្ពុជាជាទីគោរពស្រឡាញ់! មុននឹងរៀបរាប់ចំណុចគោលៗ លាតត្រដាងនូវចំណុចខ្សោយក្នុងនយោបាយចុងក្រោយរបស់ ទណ្ឌិត សម រង្ស៊ី និងបាបកម្មនានាចំពោះ សម រង្ស៊ី ដែលជិតមកដល់ គឺខ្ញុំសូមជម្រាបជូននូវបណ្តាំពីលោកតាបស់ថា៖ «សុំញាតិញោមកុំចាញ់កល ការភូតភរបោកប្រាស់របស់ សម រង្ស៊ី និង គូកន។ បើមានការរៃអង្គាសលុយតទៅទៀត គឺសូមឈប់ឲ្យលុយទៅពួកបោកប្រាស់ទាំងនេះ សូម្បីតែ១រៀល។ សូមរក្សាទុកថវិកាជាញើសឈាមនេះ ធ្វើបុណ្យកុសល ឬចែកទានជាមួយសាសនា និងប្រជាជនស្អាតស្អំ គឺត្រឹមត្រូវជាង និងបានបុណ្យកុសលពិតប្រាកដមែន។

ខ្ញុំសូមចូលដល់បញ្ហាទ័លច្រកខាងផ្លូវនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ដូចតទៅនេះ។ គូកនទណ្ឌិត សម រង្ស៊ី បានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា វិលមកប្រទេសកម្ពុជា។ នេះមិនមែនជាការប្រកាសភូតភរជាលើកដំបូងទេ គឺរាប់សិបដងនិងរាប់ភ្លេចទៅហើយ។ ពិតហើយ មានបងប្អូនមួយចំនួនបានឮការប្រកាសនេះ ប៉ុន្តែបងប្អូនប្រជាជនកម្ពុជាភាគច្រើនបានយល់ច្បាស់ណាស់ថា ជាពាក្យបោកប្រាស់ ដើម្បីតែការរៃអង្គាសលុយ និងដើម្បីចិញ្ចឹមឈ្មោះលើទីលាននយោបាយប៉ុណ្ណោះ ខណៈសូម្បីតែនៅផ្ទៃក្នុងកំពុងតែបែកបាក់ប្រេះស្រាំ ស្រពីចស្រពិល និងគ្មានការឯកភាពគ្នាទេ។ ជាមួយគ្នានេះ សម រង្ស៊ី ហាក់កំពុងយកនយោបាយពិសពុល ប្រមាថដល់ថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិ និងបំផ្លាញដល់មរតកប្រវត្តិសាស្ត្រថ្លៃថ្លានៃការធ្វើព្រះរាជបូជនីយកិច្ចដណ្តើមឯករាជ្យរបស់ សម្តេច សីហនុ។ រឿងនេះនឹងទទួលបាបកម្មធ្ងន់ ដូចឪពុក សម រង្ស៊ី ដែលក្បត់ សម្តេច សីហនុ រួចហើយ។ ខ្ញុំសូមលាតត្រដាងជូននូវ «កត្តា៧យ៉ាង»ដែល សម រង្ស៊ី នឹងមិនហ៊ានប្រថុយចូលមកស្លាប់ក្នុងគុកនោះទេ៖

ទី១- កត្តាវិបត្តិផ្ទៃក្នុងរបស់ក្រុមប្រឆាំងក្រៅច្បាប់៖ ចាប់តាំងពី សម រង្ស៊ី សម្រេចចិត្តខុសខាងនយោបាយ ដោយលាឈប់ពីបក្ស និងបរាជ័យលើការបង្កើតអ្វីដែលហៅថា៖ «ចលនាសង្គ្រោះជាតិ» គឺផ្ទៃក្នុងគេបានបែកបាក់ជាច្រើនចំណែក។ ចលនាមួយដែលគ្មានការឯកភាព សូម្បីនៅផ្ទៃក្នុង គឺគ្មានពន្លឺអាចដណ្តើមជ័យជម្នះបានទេ កុំថាឡើយដល់សមត្ថភាពទ្រទ្រង់និងប្រឈមសភាពការណ៍ធ្ងន់ធ្ងរផ្សេងៗទៀត។ ឥស្សរជននយោបាយប្រឆាំងដូចជាលោក ប៉ុល ហំម, សុន ឆ័យ, យឹម សុវណ្ណ ដកខ្លួនយ៉ាងស្ងៀមស្ងាត់ ខណៈក្រុមលោក កឹម សុខា និងកូនស្រី គឺចាំយកឱកាសជាន់ថែម ដើម្បីបញ្ចប់អំពើទុច្ចរិតរបស់ សម រង្ស៊ី និងគូនកនវិលកចរិតដូចជា អេង ឆៃអ៊ាង និង ម៊ូ សុខហួរ។

ទី២- កត្តាខាងក្រៅ៖ សភាពការណ៍អន្តរជាតិ គ្មានភាពអំណោយផលណាមួយឲ្យទៅ សម រង្ស៊ី ឡើយ។ គ្មានមន្ត្រីទូតបរទេសណាមួយរំលឹកដល់ឈ្មោះ សម រង្ស៊ី ឡើយ។ គ្មានលិខិតផ្លូវការណាមួយរបស់បរទេស បង្ហាញការឲ្យតម្លៃចំពោះ សម រង្ស៊ី ឡើយ គឺគ្មានទាល់តែសោះ។ មានតែ សម រង្ស៊ី ប៉ុណ្ណោះដែលខំទៅថតរូបជាមួយជនបរទេសម្នាក់ឬ២នាក់ ដើម្បីបោកបញ្ឆោតសកម្មជននៅសេសសល់តិចតួចរបស់ខ្លួន។ សម រង្ស៊ី មិនអាចពឹងផលចំណេញពីបញ្ហា EBA ឬ GSP នោះទេ។ ស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ និងអន្តរជាតិក៏គ្មានចំណែកណាមួយផ្តល់ផលប្រយោជន៍ដល់ សម រង្ស៊ី ដែរ គឺគ្មានទាល់តែសោះ។

ទី៣- កត្តាផ្លូវច្បាប់៖ សម រង្ស៊ី មានពិរុទ្ធភាពរួចជាស្រេច។ សមត្ថកិច្ចកម្ពុជាមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការនាំខ្លួនទណ្ឌិត សម រង្ស៊ី ចូលគុក។ សំណួរសាមញ្គឺញ៖ តើ សម រង្ស៊ី ហ៊ានចូលដេកគុក រហូតដល់ថ្ងៃស្លាប់ទេ? ជាទិដ្ឋភាពច្បាប់មួយទៀត សម រង្ស៊ី គ្មានបក្សនយោបាយដែលចុះឈ្មោះតាមផ្លូវច្បាប់ទេ។ ដូច្នេះ អ្នកទាំងឡាយដែលភ្លេចខ្លួនលើទិដ្ឋភាពច្បាប់ នឹងអាចនាំទុក្ខដល់ខ្លួនដោយសារតែចាញ់ការបោកប្រាស់របស់ សម រង្ស៊ី ឲ្យរងទុក្ខជំនួស នៅពេលរាជការអនុវត្តច្បាប់។ ពេលនេះ មិនមែនជារដូវបោះឆ្នោតទេ។ បើ សម រង្ស៊ី ចូលស្រុក គឺមានតែដឹកនាំធ្វើបដិវត្តន៍ពណ៌។ បើយ៉ាងដូច្នេះ សម រង្ស៊ី គឺមកដុតបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិ។ ប្រជាជនកម្ពុជាភាគច្រើនមិនយល់ស្របទេ ហើយនឹងនាំគ្នាកាត់ទោសប្រហាជីវិត សម រង្ស៊ី ដើម្បីជាតិគង់វង្ស។

ទី៤- កត្តានយោបាយ៖ នៅក្នុងនយោបាយគឺ «គ្មានមិត្តអមតៈ និងគ្មានសត្រូវអមតៈ»ទេ ហើយអាចបត់បែនប្រែប្រួលគ្រប់កាលៈទេសៈ។ បើ សម រង្ស៊ី ចូលគុក ស្រាប់តែកត្តាចៃដន្យកើតឡើង បែរជា កឹម សុខា ចេញមកធ្វើនយោបាយវិញ នោះតើលោកអ្នកជឿទេ៖ «សម រង្ស៊ី នឹងក្អួតឈាមស្លាប់ក្នុងគុក!?»។

ទី៥- កត្តាច្រំដែលក្នុងអត្តចរិតក្រឡិចក្រឡុចកំសាកញីរបស់ សម រង្ស៊ី៖ ការប្រកាសថា វិលចូលស្រុក គឺមិនមែនជាលើកទី១ទេ ហើយវានៅតែជាការភូតភរច្រំដែលប៉ុណ្ណោះ។ សម រង្ស៊ី ទ័លច្រកខាងនយោបាយច្រើនលើកច្រើនសាររួចមកហើយ។ សម រង្ស៊ី ចាញ់ការភ្នាល់ និងចាញ់សម្បថ ក៏មិនតិចលើកដែរ។ សម រង្ស៊ី គ្មានការទទួលខុសត្រូវ គ្មានសីលធម៌ គ្មានគុណធម៌នយោបាយឡើយ សូម្បីតែរឿងកំប៉ិកំប៉ុកលុយធ្វើទូរទស្សន៍ ក៏ សម រង្ស៊ី ហ៊ានបោកប្រាស់សកម្មជនខ្លួនដែរ។ នេះសុទ្ធតែជារឿងច្រំដែល ក្នុងនយោបាយចោលម្សៀតរបស់ សម រង្ស៊ី។ សម រង្ស៊ី មានផ្ទះនៅប្រទេសបារាំង។ សម រង្ស៊ី នៅតែជាជនកំសាក មិនហ៊ានវិលមកចូលស្លាប់ក្នុងគុកទេ។ នយោបាយរបស់ សម រង្ស៊ី គឺមិនមែនដើម្បីផលប្រយោជន៍កម្ពុជាទេ ប៉ុន្តែ ដើម្បីតែបម្រើគំនិតទុច្ចរិតផ្ទាល់ខ្លួន គំនុំចងអាឃាត និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរតែប៉ុណ្ណោះ។

ទី៦- កត្តាប្រជាជន៖ ជីវភាពប្រជាជន, ការយល់ដឹងរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ បានញែកកាន់តែដាច់គ្នាពីទិដ្ឋភាពនយោបាយហើយ។ ប្រជាជនកម្ពុជា នឹងមិនឯកភាពជាមួយនយោបាយទុច្ចរិតណាមួយ ដែលនាំឲ្យប្រទេសជាតិវឹកវរ ធ្លាក់ក្នុងវិបត្តិ និងការជ្រៀតជ្រែករបស់បរទេសបំផ្លាញកម្ពុជាឡើយ។ សម រង្ស៊ី មិនបានធ្វើអ្វីសូម្បីតែបន្តិចឲ្យកម្ពុជាទេ មានតែបោកប្រាស់សកម្មជនខ្លួនឲ្យខាតពេលវេលាធ្វើការងារប្រកបមុខរបរចិញ្ចឹមជីវភាព ហើយដើរតាមនយោបាយឥតន័យ។ ប្រជាជនកម្ពុជានៅក្នុងប្រទេស មានជីវភាពល្អប្រសើរ និងក៏មានមនសិការជាតិជ្រាលជ្រៅជាង ពួកជ្រុលនិយម សម រង្ស៊ី ឆ្ងាយណាស់។ បើ សម រង្ស៊ី ហ៊ានតែថ្លោះធ្លោយចូលមកបំផ្លាញជាតិ នោះក្នុងឆ្នាំ២០១៩ឬថ្ងៃនោះ គឺជាថ្ងៃបុណ្យសព សម រង្ស៊ី។

ទី៧- ប្រៀបខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន៖ រយៈពេលជាង៤០ឆ្នាំក្នុងការដឹកនាំប្រទេសកម្ពុជា ចាប់តាំងពីដំណាក់កាលរំដោះជាតិ, ដំណាក់កាលកសាងប្រទេសពីបាតដៃទទេ, ដំណាក់តស៊ូដោយប្រដាប់អាវុធទប់ស្កាត់ការវិលត្រឡប់វិញនៃរបបប្រល័យពូជសាសន៍, ដំណាក់កាលរំដោះកម្ពុជាចេញពីការហ៊ុព័ទ្ធសេដ្ឋកិច្ច, ដំណាក់កាលរំលាយអង្គការចាត់តាំងខ្មែរក្រហម និងភាគីប្រដាប់អាវុធ មកការឯកភាពជាតិ, ដំណាក់កាលកសាងសេដ្ឋកិច្ចជាតិ រហូតឈានទៅការពង្រីកមិត្តជុំវិញពិភពលោក និងការលើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជាឲ្យល្បីរន្ទឺនៅឆាកអន្តរជាតិ គឺទាំងអស់នេះអាចឆ្លុះបញ្ចាំងបានពីទេពកោសល្យ សមត្ថភាពនិងលទ្ធភាពរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហានានា។ ដូច្នេះ ត្រឹមបុគ្គល សម រង្ស៊ី គឺគ្រាន់តែជាករណីតូចមួយ ដែលស្ថានភាព សម រង្ស៊ី ប្រៀបបានគ្រាន់តែជាកូនឆ្មាឈ្លក់ទឹកបាយ ដ៏កំសាកមួយប៉ុណ្ណោះ។ អញ្ចឹងហើយទើប សម រង្ស៊ី ប៉ើងដូចក្រដាសរត់ប្រាស់អាយុ រត់ចោលសមាជិក រត់ចោលគណបក្ស រហូតដល់សព្វថ្ងៃ។

សំណាងកន្លងមកដែល សម រង្ស៊ី បានឱកាសវិលចូលមកហិតដីកម្ពុជាម្តងហើយម្តងទៀត គឺដោយសារតែ «គុណធម៌នយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន» ដែលបានចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោសឲ្យតែប៉ុណ្ណោះ។ ឥឡូវ ស្ថានភាពច្រំដែលនេះ គឺគ្មានទៀតទេ។ «គុណធម៌ គឺប្រើតែចំពោះមនុស្សត្រឹមត្រូវតែប៉ុណ្ណោះ»។ សម រង្ស៊ី ដែលគេស្គាល់ច្បាស់ថា ជាតំណពូជនៃឈាមជនក្បត់ជាតិ ពេញមួយជីវិតនេះ បានធ្វើនយោបាយឈានដល់ដំណាក់កាលឥតន័យហើយ។ ទីបំផុត សម រង្ស៊ី នឹងស្លាប់ចោលឆ្អឹងនៅស្រុកគេ ឬស្លាប់ក្នុងគុក ជាមួយនឹងការជាប់ឈ្មោះក្នុងសៀវភៅខ្មៅជាទីបច្ឆាមរណៈថា៖ «សម រង្ស៊ី បន្តទទួលបាបកម្មដល់ជាតិក្រោយ និងដល់អន្តរិយកម្ម។ ជាតិណាៗ សម រង្ស៊ី កុំកើតមកជាមនុស្សនាំចង្រៃដល់មនុស្សជាតិ ហើយក៏កុំកើតនៅទឹកដីខ្មែរ»៕

ដោយ៖ សេនាជាតិ