(ភ្នំពេញ)៖ ការចុះកិច្ចសន្យាកាត់ខេត្តចំនួន៤ នៅភាគឦសានកម្ពុជាឲ្យទៅ «យួនដេហ្កា» ដឹកនាំដោយលោក កុក ស កាលពីពេលកន្លង ជាភ័ស្តុតាងមួយបង្ហាញទង្វើក្បត់ជាតិមួយរបស់ទណ្ឌិត សម រង្ស៉ី។ ឥឡូវនេះ ភ័ស្ដុតាងថ្មីៗទៀត បានស្តែងឲ្យឃើញកាន់តែជាក់ច្បាស់មិនអាចបដិសេធបានពីទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី តាមរយៈទំនាក់ទំនង និងកិច្ចសហការដោយបើកចំហ យ៉ាងស្អិតល្មួត រវាងក្រុមប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៉ី ជាមួយមេដឹកនាំថ្មី នៃចលនាជនជាតិភាគតិច «យួនដេហ្កា»។

ទោះបីលោក កុក ស បានស្លាប់ទៅហើយមែន ប៉ុន្ដែទំនាក់ទំនងនេះ មិនបានបញ្ចប់នោះទេ ពោលទណ្ឌិត សម រង្ស៉ី នៅតែព្យាយាមបន្ដកិច្ចសហការជាមួយអ្នកស្នងតំណែងពីមេដឹកនាំជនជាតិភាគតិច «យួនដេហ្កា» ជំនាន់ថ្មី។ ភ័ស្ដុតាងជាក់ច្បាស់បំផុតមិនអាចប្រកែកបាននោះ គឺនៅក្នុងបាតុកម្មនៅសហរដ្ឋអាមេរិក ដឹកនាំដោយទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ គេបានសង្កេតឃើញថា ភាគច្រើននៃបាតុករ គឺជាជនជាតិភាគតិច «យួនដេហ្កា»។

សូមទស្សនាវីដេអូស្តែងឱ្យឃើញពីទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី៖