(ភ្នំពេញ)៖ សាកលវិទ្យាល័យ La Trobe នឹងមកធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣០ ខែសីហាឆ្នាំ ២០១៩ ។

វគ្គបទបង្ហាញនេះ នឹងរៀបចំឡើងដោយ ស្ថាប័នអប់រំ IDP កម្ពុជាហើយនឹងធ្វើឡើងនៅសាលា ACE សាខាទួលទំពូងចាប់ពីម៉ោង ២ រសៀលដល់ ៦ល្ងាច។

សិស្ស និស្សិត និងអាណាព្យាបាលអាចមកជួបតំណាងសាកលវិទ្យាល័យ La Trobe ដើម្បីទទួលបានព័ត៌មានស្តីពីការស្វែងរកវគ្គសិក្សាដែលសមស្របនឹងតម្រូវការរបស់អ្នក របៀបដាក់ពាក្យ តម្លៃសិក្សា ព័ត៌មានអាហារូបករណ៍ ប្រព័ន្ធគាំទ្រសិស្សនិស្សិតអន្តរជាតិនិងពត៌មានជាច្រើនទៀត។

លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «ជាច្រើនទសវត្សមកហើយ ដែលប្រទេសអូស្រ្តាលី ជាទិសដៅសិក្សាមួយដែលមានប្រជាប្រិយភាពសម្រាប់សិស្ស និស្សិត និងអាណាព្យាបាលកម្ពុជា ដើម្បីអោយពួកគេជ្រើសរើសទៅបំពេញក្តីស្រមៃការសិក្សា និង ត្រួសត្រាយផ្លូវឆ្ពោះទៅរក អាជីពដែលពួកគេប្រាថ្នា នៅពេលពួកគេត្រឡប់មកប្រទេសកម្ពុជាវិញ។ ប្រទេសអូស្រ្តាលីផ្តល់អោយសិស្ស និស្សិតនូវការអប់រំប្រកបដោយស្តង់ដាពិភពលោកគ្រប់កម្រិត និងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ»។

IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ កាណាដា អាមេរិក អង់គ្លេស និងអៀរឡង់ ជាមួយនឹងការិយាល័យជាង ១០០ នៅច្រើនជាង ៣០ ប្រទេសជុំវិញពិភពលោក។

សាកលវិទ្យាល័យ La Trobe ផ្តល់ជូននូវមុខវិជ្ជាជាច្រើនដូចជា៖

* អាជីវកម្ម និង ពាណិជ្ជកម្ម
* ព័ត៌មានវិទ្យា វិស្វកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ និងសន្តិសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត
* ច្បាប់ និងវិទ្យាសាស្ត្រ
* សិល្បៈ និងវិទ្យាសាស្ត្រសង្គម
* ការទំនាក់ទំនង
* ការអប់រំ និងការបង្រៀន (បឋមសិក្សា និងអនុវិទ្យាល័យ)
* ភាសានិង ការបង្រៀនអង់គ្លេស
* វិទ្យាសាស្រ្តសុខភាពទន្តសាស្ត្រនិងសុខភាពមាត់
* គិលានុបដ្ឋាយិកា ឆ្មប និងគ្រូពេទ្យព្យាបាល
* ចិត្តវិទ្យា ការប្រឹក្សានិងការងារសង្គម។
* សុខភាពឌីជីថល

ស្វែងយល់ពីលទ្ធភាពដែលគ្មានទីបញ្ចប់របស់ La Trobe ដែលផ្តល់ជូននូវការជួបពិភាក្សាផ្ទាល់ជាមួយអ្នកតំណាងពី La Trobe មកពីផ្នែកពាណិជ្ជកម្ម វិស្វកម្ម និងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងអតីតសិស្សនិស្សិត La Trobe។ ព្រឹត្តិការណ៍នេះក៏នឹងអនុញ្ញាតឱ្យអ្នកទទួលបានបទពិសោធន៍ពីការទស្សនាថ្នាក់បទបង្ហាញបែបអូស្ត្រាលីរបស់សាកលវិទ្យាល័យ La Trobe។

សាកលវិទ្យាល័យ La Trobe ផ្តល់នូវបទពិសោធន៍ផ្ទាល់ខ្លួនដែលអភិវឌ្ឍគ្រប់ផ្នែករបស់អ្នក។ យើងបង្រៀនអ្នកនូវជំនាញបច្ចេកទេសក្នុងការងារសុបិន្តរបស់អ្នក នៅក្នុងវគ្គសិក្សាដែលត្រូវបានរចនាឡើងជាមួយឧស្សាហកម្ម។

សាកលវិទ្យាល័យ ផ្តល់ជូននូវការសិក្សារួមបញ្ចូលទាំងធ្វើការងារដើម្បីបង្កើតបទពិសោធន៍វិជ្ជាជីវៈរបស់អ្នក។ ហើយជួយអ្នកអភិវឌ្ឍជំនាញគុណតម្លៃរបស់និយោជិកភាគច្រើនដូចជា ចំណង់ចំណូលចិត្ត ភាពអត់ធ្មត់ការយល់ចិត្ត និងការចង់ដឹងចង់ឃើញ។

សាលាធុរកិច្ចរបស់ La Trobe ត្រូវបានទទួលស្គាល់ដោយសមាគមសាលាអាជីវកម្ម (AACSB)ហើយយើងគឺជាសាលាអាជីវកម្មមួយក្នុងចំណោមប្រាំភាគរយនៃសាលាធុរកិច្ចទូទាំងពិភពលោកដែលបានទទួលការទទួលស្គាល់ជា AACSB ហើយ La Trobe គឺមានស្តង់ដារពិភពលោកសម្រាប់ថ្នាក់ធនាគារ ហិរញ្ញវត្ថុនិងការស្រាវជ្រាវការវិនិយោគដែលជាផ្នែកមួយនៃការកំពូលទាំងបួននៅក្នុងប្រទេសអូស្ត្រាលី។

កុំខកខានព្រឹត្តិការណ៍ដ៏ពិសេសនេះ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីការសិក្សានៅក្រៅប្រទេសសូមចូលទៅកាន់ការិយាល័យ IDP នៅគ្រប់សាខាសាលា ACE ក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាបដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ៕