(ក្រចេះ)៖ លោកស្រី ហឹង ណារី វ៉ា ថន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារយុវជនបក្សខេត្តយុវជន ស.ស.យ.ក ខេត្ត ស្រុក ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាកា៤ ភូមិជ្រោះជ្រៅតំបន់៤ ឃុំគ្រញួងសែនជ័យ ស្រុកស្នួលចំនួន ១៥១នាក់ ដោយឧបត្ថម្ភសម្ភារសិក្សាសរុបជាថវិកាប្រមាណ ៤,៥០០,០០០រៀល។

ក្នុងឱកាសនោះលោកស្រី ហឹង ណារី វ៉ា ថន ក៏បានលើកទឹកចិត្តឲ្យក្មួយៗ ខិតខំរៀនសូត្រ ស្តាប់បង្គាប់លោកគ្រូអ្នកគ្រូ ស្តាប់បង្គាប់ឪពុកម្ដាយ ធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ក្លាយជាធនធានមនុស្ស មានសមត្ថភាពសម្រាប់ប្រទេសជាតិ និងចៀសឆ្ងាយពីគ្រឿងញៀន។

លោកស្រី ហឹង ណារី វ៉ា ថន បានលើកឡើងថា ការចុះចែកសម្ភារសិក្សានេះ ក្នុងគោលបំណង ចង់ឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ស្រលាញ់ការរៀនសូត្រ យកចិត្តទុកដាក់ការសិក្សា និងលើកទឹកចិត្តក្មួយៗ ឲ្យចេះចែករំលែកក្តីស្រលាញ់ដល់សង្គម ដែលសង្គមកម្ពុជាយើងមានចំពោះក្មួយៗ៕