(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង១៖២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៨២ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី លី ធុជ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។

មន្ត្រីសាលាខេត្តរតនគិរីបានបញ្ជាក់ថា សពនឹងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕