(ភ្នំពេញ)៖ តាំងពីសម័យបុរាណមកថ្ងៃដាក់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរ តែងតែប្រារព្ធឡើង ទៅតាមចន្ទគតិ ក៏ដូចជាថ្ងៃចូលឆ្នាំខ្មែរ តែងប្រារព្ធនៅថ្ងៃ ១កើត ខែមិកសិរ តែក្រោយមកក៏បានប្តូរទៅប្រារព្ធនៅថ្ងៃទី ១៣ ឫ១៤ ខែមេសា តាមសុរិយគតិវិញ ។ ដោយឡែកនៅក្នុងពេលដាក់បិណ្ឌ ឬភ្ជុំបិណ្ឌមនុស្សម្នា និយមក្រោកពីព្រលឹម ដើម្បីយកចង្កាន់ ទៅប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីបុណ្យដារបុង្សកូល ឩទ្ទិសផលបុណ្យទៅដល់វិញ្ញាណក្ខ័ណទាំង៧សន្តាន ដែលបានលាចាកលោកទៅ (ក្នុងនោះលោកអាចារ្យ ត្រូវរៀបអោយមានៈ បាយបិណ្ឌ, បាយបិតបូរ, បាយជើងបិណ្ឌ, បាយបោះបាយបិណ្ឌ)។

នៅចន្លោះថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ ជាថ្ងៃដែលព្រះសង្ឃចូលព្រះវស្សា ក៏ជាថ្ងៃដែលព្រះយមបាល ដោះលែងវិញ្ញាណ ដែលបានលាចាកលោក ទៅឲ្យមកលេងស្រុកកំណើត បងប្អូន កូនចៅ ក្នុងពេលនោះ ដែលមនុស្សជាច្រើននាំគ្នាធ្វើបុណ្យ ដោយយកចង្ហាន់ទៅប្រគេនព្រះសង្ឃ រូមមានបាយស សម្រាប់រាប់បាត្រ សម្ល២ទៅ៣មុខ និងបង្អែមនៅតាមទីវត្ត អារាមនានា ដែលនៅជិតផ្ទះ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ។

បើយើងក្រឡេកមកមើលនាពេលបច្ចុប្បន្ន ប្រជាជនខ្មែរយើងមានភាពមមាញឹកខ្លាំង ជាមួយការប្រកបរបរចិញ្ចឹមជីវិត ឫធ្វើការងារ ដោយពុំមានពេលគ្រប់គ្រាន់ ដើម្បីរៀបចំចង្ហាន់ យកទៅវត្តនោះឡើយ ។ ដោយឡែកចាប់ពីឥឡូវនេះ លោកអ្នកពិតជាអស់ក្តីបារម្ភថា ពុំមានពេលគ្រប់គ្រាន់ ហើយចំណាយពេលវេលាតិចជាងមុន ជាមួយអាហារឈុត វ័ន ម៉រ ដែលសុទ្ធសឹងតែជាអាហារ ដែលមានឱជារសឆ្ងាញ់ពិសា មានអានាម័យ ព្រមទាំងវេចខ្ចប់បានយ៉ាងល្អប្រណិត នៅក្នុងចានស្រាក់ ដែលមានក្បាច់ខ្មែរ អមទៅដោយសាដក ទៀនធូប និងផ្កាឈូកស្រស់ ។ ជម្រើសអាហារឈុត វ័ន ម៉រ មាន៤ប្រភេទ ដែលប្រភេទនីមួយៗ រូមមាន៖
ឈុតទី១
* បង្គាចំហុយមីសួរ
* ម្ជូរពងត្រីស្លឹកអំពិល
* បាយស
* ចាក់ចាន់

ឈុតទី២
* អាម៉ុកគ្រឿងសមុទ្រ
* ខជើងជ្រូកទំពំាំងក្រៀម
* បាយស
* បាញ់ចានឿកស្ងួត

ឈុតទី៣
* ឆាខ្ញីសាច់មាន់
* ចាប់ឆាយសាច់ជ្រូក
* បាយស
* បាយត្រៀប

ឈុតទី៤
* មាន់ចំហុយ វ័ន ម៉រ
* សម្លម្ជូរខួរក្តាមល្ហុង
* បាយស
* នំល្ពៅកូរ។

បើលោកអ្នកមានគម្រោងថា នឹងអញ្ជើញទៅវត្ត ហើយដើម្បីជាភាពងាយស្រួល កុំភ្លេចណាទៅវត្តជាមួយ វ័ន ម៉រ ដែលមានជម្រើសអាហារ ៤ឈុត ៤មុខ ជាលក្ខណៈអាហារខ្មែរ សាកសមបំផុត សម្រាប់យកទៅប្រគេនព្រះសង្ឃ ។ ចំនែកឯតម្លៃអាហារឈុតមាន ២ជម្រើសដូចខាងក្រោម៖

ជម្រើសទី១
* អាហារ៤មុខ គ្មានស្រាក់មានតម្លៃ ២១.៩០ដុល្លារ (បន្ថែមជូនទៀនធូប និងផ្កាឈូក)
* អាហារ៤មុខ និងមានស្រាក់តម្លៃ ២៩.៩០ដុល្លារ (បន្ថែមជូនទៀនធូប និងផ្កាឈូក)

ជម្រើសទី២
* អាហារ៤មុខ និងសាដក គ្មានស្រាក់មានតម្លៃ ៣៦.៥០ដុល្លារ (បញ្ចុះតម្លៃរួចជាស្រេច ១៥%, បន្ថែមជូនទៀនធូប និងផ្កាឈូក)
* អាហារ៤មុខ និងសាដក ព្រមទាំងមានស្រាក់តម្លៃ ៤៤.៥០ដុល្លារ (បញ្ចុះតម្លៃរួចជាស្រេច ១៥%, បន្ថែមជូនទៀនធូប និងផ្កាឈូក)

សូមអញ្ញើញរួសរាន់កក់មុន ១ថ្ងៃចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ព្រោះចំនួនមានកំណត់ ។
សូមធ្វើការទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ: ០២៣ ៨៨៨ ៥៥៥/០២៣ ៨៨៨ ២២២៕