(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ផ្លូវ ប្រវែង១៨០ម៉ែត្រ ដែលជាគម្រោងរបស់សាលា ខណ្ឌមានជ័យ និងចុះពិនិត្យគម្រោងមួយទៀត មានប្រវែង ១៣៤៩ម៉ែត្រជារបស់សាលារាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិដូចគ្នា គឺនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពីធីនាថ្ងៃនេះ ក៏មានការចូលរួមពី លោក ទូច​ សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ មន្រ្តី អាជ្ញាធរពា​ន់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើ​នកុះករផងដែរ។

នៅក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី បានលើកឡើងថា ការបើកការដ្ឋានគម្រោងនាពេលនេះ គឺដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ។

លោក ពេជ្រ កែវមុនី បានបញ្ជាក់ជុំវិញបញ្ហាសម្រាមថា ក្នុងករណីមានប្រជាពលរដ្ឋណាម្នាក់ ទុកដាក់សម្រាមមិនត្រឹមត្រូវ ឬបង្កឲ្យមានការប៉ះពាល់ខ្លាំងដល់បរិស្ថាន ដោយមិនបានយកចិត្តទុក ដាក់ទេនោះ ខាងសមត្ថកិច្ច និងអាជ្ញាធរ នឹងអនុវត្តទៅតាមច្បាប់ ដោយមានការពិន័យជាប្រាក់ជាដើម។

សូមជម្រាបថា លោក ពេជ្រ កែវមុនី ក្រៅពីយកចិត្តទុកដាក់បំពេញតួនាទី បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយនោះ ជានិច្ចកាល លោកក៏តែងតែយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោម ឱវាទផងដែរ៕