(ភ្នំពេញ)៖ ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិយ៉ាងច្បាស់អំពីវិធានទូទៅ និងប្រភេទនៃកិច្ចសន្យា។ ពាក្យថាកិច្ចសន្យា គឺជាសកម្មភាពគតិយុត្តដែលបង្កើតនូវទំនាក់ទំនងជាសិទ្ធិ និងករណីយកិច្ចតាមផ្លូវច្បាប់រវាងបុគ្គលពីររូប ឬច្រើនរូបជាគូភាគីបង្ហាញឆន្ទៈដើម្បីបង្កើតកិច្ចសន្យាតាមរយៈសំណើ និងស្វីកា។

កិច្ចសន្យាដែលមានកំណត់ជាក់លាក់នៅក្នុងក្រមរដ្ឋប្បវេណីមានចំនួន ១៣ប្រភេទ ប៉ុន្តែទោះជាយ៉ាងណាក្នុងសង្គមកម្ពុជាបច្ចុប្បន្នកិច្ចសន្យា គឺមានច្រើនប្រភេទទៀត ដែលកើត​ឡើ ​តាមការ​ព្រម​ព្រៀងរ​បស់គូភាគី ហើយមានសុពលភាព និងអានុភាពអនុវត្ត​តាមផ្លូវ​ច្បាប់ផងដែរ បើទោះបីពុំមានកំណត់នៅក្នុង​ក្រមរដ្ឋប្បវេណីក៏ដោយ។ កិច្ចសន្យា​ដែលឃើ​ញ​មានប្រើប្រា​ស់ជាញឹកញា​ប់រួមមាន៖ កិច្ចសន្យាលក់ទិញ កិច្ចសន្យាខ្ចីបរិភោគ( កិច្ចសន្យាខ្ចីប្រាក់) ភតិសន្យា (កិច្ចសន្យាជួល) កិច្ចសន្យាការងារ ។ល។

ដោយឡែកក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែក​ច្បាប់របស់អ​ង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវី​កម្ពុជាសហប្រតិបត្តិ​ការ​អន្តរជាតិ សូមលើក​យកប្រធា​នបទ មួ​យទាក់ទង​ជាមួយនឹ​ង​កិច្ចសន្យា​ខ្ចី​បរិភោគ មកធ្វើការបកស្រាយ និងចែ​ករំលែកជូនដូ​ច​ខាងក្រោម៖

យោងតាមមាត្រា៥៧៨ កិច្ចសន្យាខ្ចីបរិភោគ គឺសំដៅលើកិច្ចសន្យាមួយប្រភេទ ដែលភាគីម្ខាង ហៅថាអ្នកឲ្យខ្ចី ដែលមានករណី​កិច្ចប្រគ​ល់ការប្រើប្រាស់​ដោយសេរី នូវប្រាក់ ស្បៀងអាហារ ឬវត្ថុជំនួសផ្សេងទៀត ក្នុងអំឡុងពេលកំណត់ណាមួយឲ្យទៅភាគីម្ខាងទៀត ដែលយើងហៅថាអ្នកខ្ចី ។ ដោយឡែកអ្នក​ខ្ចីមានករណី​កិច្ចត្រូវ​ប្រគល់​សងទៅ អ្នកឲ្យ​​ខ្ចីវិញនូវវ​ត្ថុដែ​លមានប្រភេទ គុណភាព និង ចំនួនស្មើគ្នានឹងវត្ថុដែលទទួលបានពីអ្នកឲ្យខ្ចី ។

មានន័យថាក្នុងករណីដែលអ្នកឲ្យខ្ចី ប្រគល់ជាប្រាក់ ឬជាអង្ករ នោះអ្នកខ្ចីមានសេរីភាពក្នុងការប្រើប្រាស់ ឬបរិភោគអង្ករនោះបាន ហើយអ្នកខ្ចីត្រូវមាន​ករណី​កិច្ច​សង​ត្រឡប់​​ទៅអ្នក​ឲ្យខ្ចីវិញ នូវប្រាក់​ដែល​មាន​ចំនួន​ស្មើគ្នា ឬអង្ករ​ដែល​មានប្រភេទ និងបរិមាណ ឬគុណភា​ពដូចគ្នា ក្រោយ​អំឡុង​ពេល​កំណត់មួយ​បានមកដល់ ។

ឧទាហរណ៍៖ លោក សុខ បានឲ្យលោក សៅ ខ្ចីអង្ករផ្ការំដួលចំនួន ៣០ គីឡូក្រាម ដើម្បីដោះបញ្ហាជីវភាពប្រចាំថ្ងៃ ភាគីទាំងពី​របាន​ព្រមព្រៀងគ្នាថា ត្រូវប្រគល់​សងវិញ​នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ហើយអង្ករនោះត្រូវតែជាអង្ករផ្ការំដួល។ ដូច្នេះ​នៅពេលដ​ល់អំឡុងពេល​កំណត់លោ​ក សៅ មានកា​តព្វកិច្ចត្រូវប្រគ​ល់អង្ករ​ផ្ការំដួល​ចំនួន ៣០ គីឡូក្រាម មកឲ្យ​លោក សុខ វិញ ។

កិច្ចសន្យាខ្ចីបរិភោគ ត្រូវបង្កើតឡើងដោយមានការព្រមព្រៀងរបស់ភាគីទាំងសងខាង ហើយភាគីក៏​អាចបង្កើត​កិច្ចសន្យា​ដែលមាន កម្មវត្ថុ​សងជា​ការប្រាក់​បានផង​ដែរតាមរយៈ ការព្រម​ព្រៀងប​ង្កើតនូវ​សិទ្ធិលើបំ​ណុល ទៀតសោត​ដើម្បីឲ្យសិទ្ធិលើបំណុល ដែលភ្ជាប់​ការប្រាក់​មានអានុភាព លុះត្រាតែការព្រមព្រៀងនោះ ត្រូវធ្វើ​ឡើងទម្រង់​ជាលាយ​លក្ខណ៍អក្សរ ដោយ​ភាគី​ត្រូវផ្តិត​ស្នាមមេដៃ ឬចុះហត្ថលេខាក្នុងកិច្ចសន្យា ។

កិច្ចសន្យាខ្ចីបរិភោគត្រូវបានចែកចេញជា២ ប្រភេទ៖

* កិច្ចសន្យាខ្ចីបរិភោគដោយភ្ជាប់ការប្រាក់
* កិច្ចសន្យាខ្ចីបរិភោគដោយមិនយកការប្រាក់

១៖ កិច្ចសន្យាខ្ចីបរិភោគដោយភ្ជាប់នូវការប្រាក់

កិច្ចសន្យាខ្ចីបរិភោគដែលមានភ្ជាប់ការប្រាក់ គឺអ្នកឲ្យខ្ចីត្រូវមានករណីយកិច្ចប្រគល់វត្ថុឲ្យ ទៅអ្នកខ្ចីហើយវត្ថុដែលប្រគល់នោះ ត្រូវតែជាវត្ថុដែលគ្មានវិការៈ (វត្ថុដែលមានសភាពល្អធម្មតា) ។
ដោយឡែក​ប្រសិន​បើវត្ថុដែល​​អ្នកឲ្យ​ខ្ចីបាន​ប្រគល់​ឲ្យអ្នកខ្ចី​ជាវត្ថុដែ​លមា​នវិការៈកំបាំ​ង ហើយ​អ្នកខ្ចីពុំបា​នដឹងអំ​ពីវិការៈនោះទេ នោះអ្នកខ្ចីអាចទាមទារ​ឲ្យអ្នក​ ឲ្យខ្ចីប្តូរម​កវិញនូ​វវត្ថុ​ដែលគ្មានវិ​ការៈ​មកឲ្យ​ខ្លួនបាន ។

លើសពីនេះ ចំពោះការទាមទារឲ្យប្តូរវត្ថុដែលមានវិការៈអ្នកខ្ចីក៏អាចទាមទារសំណងនៃការខូចខាតបានផងដែរ ។ ជាគោលការណ៍ អត្រាការ​ប្រាក់ត្រូ​វកំ​ណត់​តាម​ការព្រម​ព្រៀងរ​បស់ភាគី​ហៅថា «អត្រាការប្រាក់ក្នុងកិច្ចសន្យា» ។ ក្នុងករណី​ដែលភាគី​បានស​ន្យាបង់កា​រប្រាក់តែ​មិនបា​នកំ​ណត់អំពី​អត្រា​ការប្រាក់ នោះអត្រា​ការប្រាក់​គេត្រូវគិ​តទៅតា​មច្បាប់កំ​ណត់​ហៅថា «អត្រាការប្រាក់កំណត់ដោយច្បាប់» ។

ជាការពិតណាស់ច្បាប់បានអនុញ្ញាតឲ្យគូភាគីនៃកិច្ចសន្យាអាចធ្វើការព្រមព្រៀងដោយសេរី ប៉ុន្តែអត្រា​ការប្រា​ក់ត្រូ​វស្ថិតក្រោ​ម​អតិបរមា​ដែលច្បាប់​បានក​ម្រិ​តនៅ​ចន្លោះ​ពី ១០% (ដប់ភាគរយ) ទៅ ៣០% (សាមសិបភាគរយ) ក្នុងមួយឆ្នាំ។

អត្រាការប្រាក់ដែលត្រូវបានកម្រិត សំដៅដល់អត្រាការប្រាក់ ដែលកំណត់បានដោយស្របតាមច្បាប់ តាមការព្រមព្រៀងរវាងគូភាគី ដែលកំណត់ដោយច្បាប់ និងបទដ្ឋាន​គតិយុត្ត​ផ្សេងៗទៀត តាមរយៈ​ប្រកាស​របស់ក្រ​សួង​យុត្តិធម៌​ស្ដីពីអ​ត្រា​ការប្រាក់លេខ ១២៨ កយ.ប្រក/១១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ។ អត្រា​ការប្រា​ក់​ដែលត្រូវ​បានកម្រិត ត្រូវបាន​កម្រិត​មិនឲ្យ​លើសពី ១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំ។

អត្រាការប្រាក់​ដែលកំណត់​ដោយច្បាប់ ជា​អត្រាការ​ប្រាក់ដែល​បញ្ញតិ​ក្នុង​មាត្រា​នៃក្រមរដ្ឋប្បវេណី គឺចំនួន ៥% (ប្រាំភាគរយ) ក្នុងមួយឆ្នាំ។ ហើយ​បញ្ញាតិ​នេះ នឹងយកម​កអនុវត្តក្នុងករណី ដែលមានវិវាទ (សិទ្ធិលើបំណុលនៃការប្រាក់) កើតឡើង នៅពេល​ដែលគូភា​គីមិនបា​នធ្វើការព្រមព្រៀង​គ្នាអំពី​អត្រាការ​ប្រាក់នោះ ។

ម្យ៉ាងទៀត ​ពាក់ព័ន្ធជា​មួយនឹង​ពេលវេលា​នៃការបង់ការប្រាក់ បើភាគី​ពុំមានកំណត់អំពី​ថិរវេលានៃកា​របង់នោះទេ ការប្រាក់​ត្រូវបង់ទៅ​ឲ្យអ្នក​ឲ្យខ្ចីនៅ​រៀង​រាល់រយៈពេល មួយឆ្នាំបា​នកន្លងផុត ដោយចាប់​គិតពីពេល​ដែលបា​ន​ប្រគល់វត្ថុ ដែលជាកម្មវត្ថុនៃការខ្ចី ប៉ុន្តែ​បើអ្នកខ្ចីយ​ល់ព្រមសង​វត្ថុនៅមុនរយៈពេល មួយឆ្នាំ​ត្រូវបង់ការប្រាក់នៅពេល ប្រគល់​វត្ថុដែល​ជា​កម្មវត្ថុ​នៃ​កា​រខ្ចីនោះ ។

ក្នុងករណីដែល​មានការ​យឺត​យ៉ាវមិ​នបានសងកា​រប្រាក់ សម្រាប់រយៈ​ពេលចាប់ពីមួយ ១​ឆ្នាំ ឡើងទៅ បើទោះបីជាអ្នកឲ្យខ្ចីបានដា​ស់តឿនឲ្យស​ងយ៉ាងណា ក៏អ្នកខ្ចីនៅតែមិនព្រមសងការប្រាក់នោះ អ្នកឲ្យខ្ចីអាចបូកការប្រាក់បញ្ចូលទៅក្នុងប្រាក់ដើមបាន។

ឧទាហរណ៍៖ លោក «ក» បានចុះកិច្ចសន្យាជា​លាយលក្ខណ៍អក្សរ​​ជាមួយលោក “ខ” ដោយយល់ព្រមឲ្យគាត់ខ្ចីលុយចំនួន ៤០.០០០USD ដោយភ្ជាប់ជាមួយការប្រាក់អត្រា ៩% (ប្រាំបួនភាគរយ) ក្នុងរយះពេល១ឆ្នាំ។ ដូច្នេះលោក «ខ» ជាអ្នកខ្ចី មានករណីកិច្ចត្រូវសងប្រាក់​ដើមចំនួន ៤០.០០០USD និងត្រូវបង់ការប្រាក់តា​មអត្រាការប្រា​ក់ក្នុ​ងកិច្ចសន្យា​ចំនួន ៩% (ប្រាំបួនភាគរយ) មកឲ្យលោក «ក» ។

២៖ កិច្ចសន្យាខ្ចីបរិភោគដោយមិនយកការប្រាក់

កិច្ចសន្យាប្រភេទនេះ គឺត្រូវបានគេប្រើប្រាស់យ៉ា​ងទូលំ​ទូលាយ​នៅក្នុងជី​វភាពរស់​នៅប្រចាំថ្ងៃ តួយ៉ាងដូ​ចជាការខ្ចីលុយគ្នាទៅវិញទៅមករវាងមិត្តភក្តិ ឬបងប្អូនជាអាទិ៍។ ចំពោះកិ​ច្ចសន្យាខ្ចីបរិភោគដែល មិនភ្ជាប់​ការប្រាក់​ត្រូវបាន​ធ្វើឡើង ជាលាយលក្ខ​ណ៍​អក្សរ នោះអ្នកឲ្យខ្ចី​ត្រូវមានករណី​កិច្ចប្រគ​ល់វ​ត្ថុដែលជាកម្មវត្ថុនៃ​ការ​ឲ្យខ្ចី​តាមកា​រព្រមព្រៀង ។

ប៉ុន្តែក្នុងករណីដែលកិច្ចសន្យាខ្ចីបរិភោគបានធ្វើឡើងដោយផ្ទាល់មាត់ ប្រសិនបើអ្នកឲ្យខ្ចីពុំទាន់បានប្រគល់របស់ខ្ចីជាក់លាក់នោះទេ អ្នកឲ្យខ្ចី​អាចបញ្ឈប់ការ ឲ្យខ្ចីវិញបាន​ដោយពុំចាំបាច់ មានមូលហេ​តុច្បាស់លា​ស់នោះទេ (មាត្រា៥៨០ នៃក្រមរដ្ឋប្បវេណី) ។

ឧទាហរណ៍៖ លោក A បានឲ្យលោក B ខ្ចីពូជស្រូវផ្កាម្លិះចំនួន៣០ គីឡូក្រាម ដើម្បីយកទៅបង្កបង្កើនផល ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថា ឆ្នាំក្រោយនឹងសងពូជស្រូវដែលមានចំនួន និងប្រភេទដូចគ្នាមកឲ្យភាគី A វិញ ។

សូមបញ្ជាក់ផ​ងដែរថាចំពោះ កិច្ចសន្យា​ខ្ចីបរិ​ភោគ​ដែល​ធ្វើឡើងដោ​យផ្ទាល់​មាត់ភាគី A អាចបញ្ឈប់ការ​ឲ្យខ្ចីវិញបាន ដោយពុំចាំបាច់មានមូ​លហេតុច្បាស់លាស់នោះទេ លើកលែង​តែវត្ថុដែលជាក​ម្មវត្ថុនៃ​កិច្ចសន្យាខ្ចី​បានប្រគ​ល់ឲ្យហើយ​តែ​ប៉ុណ្ណោះ ។

ដោយឡែក ប្រសិនបើកិ​ច្ចសន្យា​បានបង្កើត​ជាលាយលក្ខណ៍អ​ក្សរនោះភាគី A មានករណី​កិច្ចប្រ​គល់វ​ត្ថុដែលជាកម្មវ​ត្ថុ (ស្រូវផ្កាម្លិះ) មកឲ្យភាគី B តាមការព្រមព្រៀង ។

ការរំលាយកិច្ចសន្យាខ្ចីបរិភោគ​ដោយការធ្លាក់ចុះទំនុកចិត្តចំពោះអ្នកខ្ចី នៅចន្លោះពេលដែ​លកិច្ចសន្យាបានបង្កើតឡើង រហូតដល់ពេលប្រគល់វត្ថុដែ​លជាកម្មវត្ថុនៃកិច្ចសន្យា ប្រសិនបើស្ថានភាពសេដ្ឋ​កិច្ចរប​ស់អ្នកខ្ចីធ្លាក់ចុះយ៉ាងខ្លាំ​ង ដែលនាំឲ្យមានឧបសគ្គ​ដល់​ការអនុវត្ត​កាតព្វកិច្ចសង ។

ករណីនេះអ្នកឲ្យខ្ចីមានសិទ្ធិរំលាយកិច្ចសន្យាខ្ចីបរិភោគចោលវិញបាន ។ ប៉ុន្តែក្នុងករណីដែលអ្នកឲ្យខ្ចីទទួលបានកម្រៃជើងសារ ឬតម្លៃថ្នូរផ្សេងៗជាមុន នោះអ្នកឲ្យខ្ចីមានករណីយកិច្ចសងទៅអ្នកខ្ចីវិញ (មាត្រា៥៨១ នៃក្រមរដ្ឋប្បវេណី) ។

សរុបសេចក្ដីមកឃើញថា កិច្ចសន្យាខ្ចីបរិភោគជាកិច្ចសន្យាមួយប្រភេទ ដែលត្រូវបានគេប្រើប្រាស់ជាញឹកញាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជានៅក្នុងកិច្ចការរកស៊ីផងដែរ ដោយ​អាស្រ័យ​ទៅតាមទំ​ហំនៃ​ភាពចាំបាច់​របស់​ប្រជាពលរដ្ឋ ឬតម្រូវការ​ស្ថានភា​ពអាជី​វកម្ម​ជាក់ស្តែង ។

មិនតែប៉ុណ្ណោះ កិច្ចសន្យាខ្ចីបរិភោគ ជាកិច្ចសន្យាដែលបា​នដើរតួនា​ទីយ៉ាងសំ​ខាន់ដើ​ម្បីធា​នា​នូវភាពសុចរិត និងភា​ពស្មោះ​ត្រង់រវាងអ្នកឲ្យខ្ចី និងអ្នក​ខ្ចីក្នុងគោលបំណងធា​នាពី​ភាពច្បាស់លាស់ក្នុងកា​រអនុវត្ត​សិទ្ធិ និងកាតព្វកិច្ចរបស់គូភាគី ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធា​វីក​ម្ពុជា​សហប្រតិ​បត្តិការ​អន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕