(ភ្នំពេញ)៖ ក្រុមហ៊ុនឯកទេសកសិកម្ម របស់ជប៉ុន១ ដែលមានឈ្មោះ Hayashida Japan Agriculture បានបើកដំណើរការអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការធ្វើកសិកម្ម តាមបច្ចេកទេសវិទ្យាសាស្រ្ត និងវេជ្ជសាស្ត្រ ដែលមានជំនាញការជាជនជាតិជប៉ុន ចុះអនុវត្តន៍ការងារដោយផ្ទាល់ ដល់ទីតាំងកសិកម្មរបស់ប្រជាកសិករ និងកសិដ្ឋានកសិកម្ម។

ក្រុមហ៊ុននេះ ផ្តល់ការប្រឹក្សាបច្ចេកទេស និងដំណោះស្រាយ បញ្ហាការដាំដុះដោយផ្ទាល់ ជូនអ្នកផលិតគ្រប់ទីកន្លែងគ្រប់រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា តាមលក្ខណៈបទដ្ឋានបច្ចេកទេសកសិកម្ម ដែលសុវត្ថិភាព និងប្រសិទ្ធភាព មិនប៉ះពាល់សុខភាពអ្នកផលិត អ្នកបរិភោគ ជាពិសេសគឺសុខភាពដី។

Facebook: https://www.facebook.com/HJA.agriculture/

កន្លងមកនេះក្រុមមួយនេះ បានផ្តល់សេវាកម្មប្រឹក្សារាល់ការដាំដុះ ជូនអ្នកផលិតដែលជួបបញ្ហាមិនថាតូច ឬធំ។

ដោយសារតម្រូវការ និងអតិថិជនកាន់តែច្រើន ក្រុមហ៊ុនបានប្រកាសទទួលការប្រឹក្សាតាមអនទ្បាញ ដោយមិនគិតថ្លៃ។ លោកអ្នកគ្រាន់តែផ្ញើជាសំណួរ រូបភាព វីដេអូ ទៅក្នុងប្រអប់សារ របស់ទំព័រហ្វេសប៊ុកផេក របស់ក្រុមហ៊ុន អ្នកជំនាញនិងក្រុមការងារ នឹងធ្វើការឆ្លើយតបយ៉ាងយកចិត្តទុកដាក់ នឹងជាក់លាក់បំផុត៕