(ភ្នំពេញ)៖ ក្នុងរយៈពេលថ្មីៗនេះ ស្រាបៀរកម្ពុជា បានបញ្ចេញវីដេអូពាណិជ្ជកម្មថ្មីមួយហើយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសាច់រឿងបកស្រាយអំពី អាពាហ៍ពិពាហ៍ដ៏ទាន់សម័យមួយរបស់គូស្នេហ៍១គូ ដែលបានប្រើប្រាស់ស្រាបៀរកម្ពុជា ជប់លៀងសប្បាយជាមួយមិត្តរបស់ពួកគេ ហើយមានឱកាសឈ្នះរង្វាន់ជាច្រើន ពីការជ្រើសរើសស្រាបៀរនេះ។

រង្វាន់ដែលធ្វើឱ្យទស្សនិកជន ក៏ដូចជា គូស្នេហ៍ដែលកំពុងតែត្រៀមខ្លួនចូលរោងការក្នុងពេលឆាប់ៗនេះ មានការចាប់អារម្មណ៍ខ្លាំងនោះគឺ ខុនដូ ជីប ម៉ុង ឌឹផាកលែន ១យូនីត តែម្តង រួមទាំងរង្វាន់ធំផ្សេងៗទៀតរួមមាន៖ ម៉ូតូ Zoomer X ចំនួន ៤០០រង្វាន់ និងជញ្ជៀនពេជ្រ ៤០រង្វាន់ទៀត។

លោកស្រី គង់ កុសល នាយិកាទីផ្សារ នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានបញ្ជាក់ថា ការដែលយើងសម្រេចចិត្តផ្តល់ជូនរង្វាន់ជាផ្ទះបែបខុនដូទំនើបនេះ ដោយយើងយល់ឃើញថា អ្វីដែលសំខាន់បំផុតសម្រាប់ជីវិតគ្រួសារថ្មី គឺទីកន្លែងរស់នៅដ៏ស្រស់ស្អាតមួយ ដូច្នេះហើយនេះជាអ្វីដែលស្រាបៀរកម្ពុជា សម្រេចចូលរួមចំណែកជាផ្នែកមួយនៃសុភមង្គលអតិថិជនរបស់អតិថិជន។

សូមបញ្ចាក់ថា ដើម្បីមានឱកាសឈ្នះរង្វាន់ខុនដូទំនើបខាងលើនេះ លោកអ្នកគ្រាន់តែជាវកញ្ចប់អាពាហ៍ពិពាហ៍ ស្រាបៀរកម្ពុជាកំប៉ុង ចំនួន២៥កេស នោះនឹងទទួលបាន ៣កេសបន្ថែម បូករួមជាមួយបណ្ណផ្សងសំណាង១សន្លឹក រួមនឹងសៀវភៅកត់ចំណងដៃ ២ក្បាលផងដែរ៕