(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានបន្តដឹកនាំសហការី ក្នុងការចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជាមួយថវិការបស់អនុសាខា ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន៥គ្រួសារ ស្ថិតនៅភូមិ២ សង្កាត់ច្រាំងចំរេះទី១ បន្ទាប់ពីសួរសុខទុក្ខ ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ខណ្ឌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងក្រោយពីនាំយកគ្រឿងបរិភោគ និងថវិកាឧបត្ថម្ភជូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារផ្សេងទៀត រស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។

សកម្មភាពមនុស្សធម៌នេះ លោកស្រី អាន ផល្លា ជាពិសី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក៏បានផ្ដាំផ្ញើថា រាល់អំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូនប្រជាពលរដ្ឋជួបការខ្វះខាតនៅពេលនេះ គឺសម្រាប់ចែកជូនចំពោះតែ ជនងាយរងគ្រោះប៉ុណ្ណោះ ពោលមិនឲ្យស្លាប់ និងអត់បាយ និងមិនប្រកាន់ពូចសាសន៌ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដែលដឹកនាំផ្ទាល់ដោយលោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយស កាលពីរសៀលថ្ងៃទី១៦-១៧ ខែកញ្ញា បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់អនុសាខាខណ្ឌ ក្នុងការចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន៥គ្រួសារ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក នៅមុនពេលដឹកនាំក្រុមការងារ ដើម្បីចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ខណ្ឌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងការជួយសម្រួលលើការចំណាយផ្សេងៗ បានមួយគ្រា៕