(ភ្នំពេញ)៖ នៅមិនដល់មួយខែទៀតទេ សម្រាប់ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤-៥ ខែតុលា​ខាងមុខនេះ នៅឯសណ្ឋាគារណាហ្គាវើលភ្នំពេញ។ នេះជាប្រភេទព្រឹត្តិការណ៍ដែលទទួលបានជោគជ័យបំផុតមួយ ដោយកន្លងមកមានអ្នកចូលទស្សនារាប់ពាន់នាក់ ជាមួយការតាំងបង្ហាញគម្រោងអចលនទ្រព្យជាច្រើន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការទិញលក់ ផ្ទះ ដី ខុនដូ​ និងអចលនទ្រព្យផ្សេងៗនៅក្នុងពិព័រណ៍នេះតែម្តង។​

ក្រុមហ៊ុនអចលនទ្រព្យ លំនៅឋានបែបបុរី គម្រោងខុនដូ​ និងដីឡូតិ៍ រួមមានទាំងគម្រោងតូច និងធំ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់តាំងបង្ហាញអចលនទ្រព្យរបស់ពួកគេ សម្រាប់ជាជម្រើសដ៏សម្បូរបែប សម្រាប់អ្នកចូលរួម។ មិនតែប៉ុណ្ណោះ ក្រៅពីការតាំងបង្ហាញគម្រោង​ ក៏មានការរៀបចំវគ្គសិក្ខាសាលាផ្សេងៗ សម្រាប់អ្នកទស្សនាអាចចូលរួមស្តាប់​ និងស្វែងយល់ពីការវិវត្តនៃទីផ្សារ ការណែនាំ និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដែលបទបង្ហាញទាំងនោះ នឹងធ្វើឡើងដោយអ្នកជំនាញល្បីៗទាំងជាជនជាតិកម្ពុជា និងបរទេស។

វគ្គសិក្ខាសាលាមានប្រធានល្អៗជាច្រើន ដោយធ្វើបទបង្ហាញពីអ្នកជំនាញល្បីៗ​ ដែលនេះជាឱកាសល្អបំផុតក្នុងការរៀនសូត្រ ពីចំណេះដឹងថ្មីៗនៅក្នុងវិស័យអចលនទ្រព្យ។ កុំភ្លេចចុះឈ្មោះចូលរួមពិព័រណ៍ ក៏ដូចជាចូលរួមស្ដាប់សិក្ខាសាលារបស់យើងទាំងអស់គ្នា។
តើនរណាខ្លះជាវាគ្មិនសំខាន់ៗរបស់យើងនៅកម្មវិធីនេះ?

ពិព័រណ៍នេះ មានគោលដៅនាំយកមកនូវអ្វីដែលឆ្លើយតបនឹងភាពរីកច្រើននាពេលបច្ចុប្បន្ន និងសិក្ខាសាលាជាមួយប្រធានបទថ្មីៗដែលឆ្លើយតបនឹងការចង់ដឹងរបស់អ្នកចូលរួម។​ អ្នកជំនាញជាច្រើនរូបដែលមានបទពិសោធន៍ច្រើនឆ្នាំ និងធ្លាប់ទទួលបានជោគជ័យក្នុងការដឹកនាំទីផ្សារ នឹងធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងភាពជោគជ័យរបស់ពួកគេជាមួយអ្នក។

ស្តង់គម្រោងធំៗច្រើនជាង៥០ នឹងមានតាំងបង្ហាញនូវគម្រោងអចលនទ្រព្យគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនសេវាកម្មផ្សេងៗទៀតដែលអ្នកអាចជួបជជែក ពិភាក្សា ឬ​សួរជាសំណួរផ្សេងៗ។ ពិសេសបំផុត ដោយសារតែ គ្រប់គម្រោងនឹងមានការបញ្ចុះតម្លៃ និងមានការផ្តល់ជូនបន្ថែមផ្សេងៗទៀត។
ប្រសិនបើអ្នកមានគម្រោងទិញអចលនទ្រព្យក្នុងឆ្នាំនេះ ពិព័រណ៍នេះជាកន្លែងដែលល្អបំផុតសម្រាប់ការស្វែងរកផ្ទះដ៏ជាទីស្រលាញ់របស់អ្នក។
ព្រឹត្តិការណ៍ឆ្នាំនេះ គឺមានការឧបត្ថម្ភពីក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន ក្រុមហ៊ុន EZECOM ជាអ្នកផ្គត់ផ្គង់សេវាកម្មអ៊ីនធើណិតដ៏ធំបំផុតនៅកម្ពុជា និងសណ្ឋាគារ Lumiere Residence Hotel៕

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!