(ភ្នំពេញ)៖ ទីបំផុត សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានចំនួន ១២ជំពូក និង៦៧មាត្រា និងជាសេចក្តីព្រាងច្បាប់សំខាន់ថ្មីមួយ ត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរហើយ ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។
សេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរដ្ឋសភាអនុម័តមួយជំពូកម្តងៗ។ សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់វិធា ជាមូលដ្ឋានដ៏ ខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្តតាមរយៈការទទួលស្គាល់សុពលភាព អានុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាន នៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រា អេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការទទួលស្គាល់យ ថាភូតភាពនៃ ណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយស្ថាប័នរដ្ឋ។
តាមសេចក្តីថ្លែងហេតុ នៅក្នុងកិច្ចប្រជុំសភា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទីជីថលនៅកម្ពជា ដោយហេតុថា ក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្ត នានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនិង ឌីជីថល ចាំបាច់ត្រូវរៀបចំ និង ធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចទីជីថល រឹងមាំមួយព្រមទាំងត្រៀមទទួលយក នូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។ ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ លទ្ធភាពឱ្យសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា អាចភ្ជាប់ខ្លួននៅនឹង ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញ និង
សេវាថ្មីៗបន្ថែមទៀតផងដែរ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបាន គណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន ១២ជំពូក និង៦៧ មាត្រា ដូចខាងក្រោម៖
*ជំពូកទី១ បទប្បញ្ញត្តិទូទៅ មាន៤មាត្រា (ពីមាត្រា១ ដល់មា ត្រា៤)។ ជំពូកទី១នេះចែងអំពីគោលបំណង គោលដៅ វិសាលភាព និងនិយមន័យនៃវាក្យសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះ។
* ជំពូកទី២ សុពលភាពនៃទំនាក់ទំនងអេឡិចត្រូនិក មាន១០មាត្រា (ពីមាត្រា៥ដល់មាត្រា១៤)។ ជំពូកទី២នេះ ចែងអំពីការទទួលស្គាល់ទំនាក់ទំនង អេឡិចត្រូនិក លក្ខខណ្ឌតម្រូវជាលាយលក្ខណ៍អក្សរ លក្ខខណ្ឌតម្រូវចំពោះហត្ថលេខា លក្ខ ខណ្ឌតម្រូវសម្រាប់រក្សាព័ត៌មានក្នុងទម្រង់ដើម ទម្រង់ បែបបទដែលកំណត់ លក្ខខណ្ឌតម្រូវ លើការរក្សាទុកកំណត់ត្រា លក្ខខណ្ឌតម្រូវស្តីពីភស្តុតាង ការបង្កើត និងសុពលភាពកិច្ចសន្យា អានុភាពរវាងគូភាគី និងការអនុវត្តដោយឡែកតាមការព្រមព្រៀងរបស់គូភាគី។
* ជំពូកទី៣ ដំណើរការនៃទំនាក់ទំនងអេឡិចត្រូនិក មាន៤មាត្រា (ពីមាត្រា១៥ ដល់មាត្រា១៨)
ជំពូកទី៣នេះ ចែងអំពីពេលវេលានិងទីកន្លែងនៃការបញ្ជូនចេញនិងការទទួលព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក សំណើបង្កើតកិច្ចសន្យាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តសម្រាប់ បង្កើតកិច្ចសន្យា និងកំហុសឆ្គងនៃការបញ្ចូលព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក។
* ជំពូកទី៤ កំណត់ត្រូ អឡិច ត្រូនិក និងហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាពមាន៥មាត្រា (ពីមាត្រា១៩ ដល់ មាត្រា២៣)។ ជំពូកទី៤នេះ ចែងអំពីកំណត់ត្រាអេឡិចត្រូ និកដែលមាន សុវត្ថិភាព ហត្ថលេខា អេឡិចត្រូនិក ដែលមានសុវត្ថិភាព ការសន្មតទាក់ទង នឹង កំណត់ត្រានិង ហត្ថលេខាអេឡិចត្រូនិក ដែលមានសុវត្ថិភាព ការលួចប្រើប្រាស់អត្តសញ្ញាណ និងស្ថាប័នមានសមត្ថ កិច្ចគ្រប់គ្រងនីតិវិធីសុវត្ថិភាព។
* ជំពូកទី៥ អន្តរការីនិងបុគ្គលផ្តល់សេវាពា ណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមាន៥មាត្រា (ពីមាត្រា២៤ ដល់មាត្រា២៨)។ ជំពូកទី៥នេះ ចែងអំពីការទទួល ខុសត្រូវរបស់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការទទួលខុស ត្រូវផ្នែកព័ត៌មានឬហេតុការណ៍ ការផ្តល់លិខិតអនុញ្ញាតឬអាជ្ញា បណ្ណក្រមសីលធម៌វិជ្ជាជីវៈ និង បទប្បញ្ញត្តិ សម្រាប់អន្តរការីនិងបុគ្គលផ្តល់សេ វាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកាតព្វកិច្ចពន្ធ ការលើកទឹកចិត្ត និងការអនុគ្រោះ។
* ជំពូកទី៦ កិច្ចការពារអ្នកប្រើប្រាស់ មាន៥មាត្រា (ពីមាត្រា២៩ ដល់មាត្រា៣៣)។ ជំពូកទី៦នេះ ចែងអំពីព័ត៌មានអប្បបរមាក្នុង ពាណិជ្ជក ម្មតាមប្រ ព័ន្ធអេឡិចត្រូនិក ទំនាក់ទំនងពាណិជ្ជកម្ម ដែលមិនបានស្នើសុំ ការបង្កើតប្រព័ន្ធ អេឡិចត្រូ និកក្លែងបន្លំនិងកូដព្យាបាទ ការការពារទិន្នន័យ និងការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹ ងកិច្ចការពារអ្នកប្រើប្រាស់។ជំពូកទី៧សកម្មភាពនិងប្រតិបត្តិការរបស់រដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក មាន១មាត្រា (មាត្រា៣៤)
* ជំពូកទី៧ នេះ ចែងអំពីការទទួលស្គាល់ទំនាក់ទំនង អេឡិចត្រូនិក ដោយ ស្ថាប័នរដ្ឋ។
* ជំពូកទី៨ ភស្តុតាងអេឡិចត្រូនិក មាន១១មាត្រា (ពីមាត្រា៣៥ ដល់មាត្រា ៤៥)។ ជំពូកទី៨នេះ ចែងអំពីការទទួលយកជាទូទៅនៃភស្តុតា ងអេឡិចត្រូនិក សុក្រឹតភាពនៃប្រ ព័ន្ធអឡិចត្រូនិក សុក្រឹតភាពនៃព័ត៌មាន ឯកសារដែលបានបោះពុម្ពចេញ បន្ទុកក្នុងការបង្ហាញ អំពីយថាភូតភាព នៃភស្តុតាង អេឡិចត្រូនិក បទដ្ឋាននៃការកត់ត្រាឬការរក្សាទុកកំ ណត់ត្រា អេឡិចត្រូនិក ការចេញលិខិតបញ្ជាក់យថាភូតភាព នីតិវិធីផ្សេងទៀតក្នុងការបង្កើតភស្តុតាង អេឡិចត្រូនិក ការបំពានលើកូដនីយកម្មការទទួលយកកំណត់ត្រាអេឡិចត្រូនិកពីបរទេស និង ការទទួលយកព័ត៌មានអេឡិចត្រូនិកមកពីបរទេស។
* ជំពូកទី៩ ការទូទាត់ និង/ឬការផ្ទេរ ប្រាក់តាម អេឡិចត្រូនិក មាន៣មាត្រា (ពីមាត្រា៤៦ ដល់មាត្រា៤៨)។ ជំពូកទី៩នេះ ចែងអំពីប្រ តិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការទទួលខុសត្រូវរបស់បុគ្គលផ្តល់សេវាទូទាត់ និងការទទួលខុសត្រូវរបស់អតិថិជន។
* ជំពូកទី១០ សមត្ថកិច្ច ការប្តឹងតវ៉ា និងនីតិវិធីនៃការផាកពិន័យ មាន៣មាត្ រា(ពីមាត្រា៤៩ ដល់មាត្រា៥១)។ ជំពូកទី១០នេះ ចែងអំពីសមត្ថកិច្ច នីតិវិធីនៃការប្តឹងតវ៉ា និងនីតិវិធីនៃការផាកពិន័យ។
* ជំពូកទី១១ ទោសប្បញ្ញត្តិ មាន១៤មាត្រា (ពីមាត្រា៥២ ដល់មាត្រា៦៥)។ ជំពូកទី១១នេះ ចែងអំពីទណ្ឌកម្មនិងការផាកពិន័យ ។
* ជំពូកទី១២ អវសានប្បញ្ញត្តិ មាន២មាត្រា (ពីមាត្រា៦៦ ដល់មាត្រា៦៧)។ ជំពូកទី១២នេះ ចែងអំពីការនិរាករណ៍ច្បាប់និងបទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងច្បាប់នេះ និងការអនុវត្តច្បាប់នេះ៕