(បាត់ដំបង)៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ សហការជាមួយមន្ទីធនធានទឹកខេត្តបាត់ដំបង ដឹកនាំដោយលោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយស្រុកសង្កែ និងសហការី ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមខេត្តដឹកនាំដោយលោក ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បាននាំគ្នាជួយដោះស្រាយការងារបន្ទាន់មួយ ជូនប្រជាពលរដ្ឋកំពុងត្រូវការបំផុតនោះរងការខ្វះខាតទឹកប្រើប្រាស់ នៅសាលាឃុំតាប៉ុនស្រុកសង្កែ។

នៅក្នុងឱកាសនោះ ក៏មានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំប្រជាពលរដ្ឋ ក្នុងសហគមន៍មួយចំនួនចូលរួម ផងដែរ។

លោក កុល វីរក្ស បានឲ្យដឹងថា ដោយមើលឃើញទុក្ខកង្វល់ ការលំបាកជាបន្ទាន់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមក លោកបានដឹកនាំក្រុមការងារចុះទៅអន្តរាគមន៍ ដោយយកគ្រឿងចក្រកាយ ប្រឡាយមេ ពីទំនប់ស្ទាក់ទឹកសាលាតាអន់ក្នុងស្រុកឯកភ្នំ ដើម្បីបើមុខឲ្យទឹកហូរតាមអូរ និងតាមទ្វារទឹកនាំទឹកទៅដល់គោលដៅសម្រាប់ទុក្ខជូនប្រជាពលរដ្ឋ ប្រើប្រាស់ នៅក្នុងឃុំតាប៉ុនស្រុកសង្កែទាន់ពេលវេលា។

លោក កុល វីរក្ស បានបញ្ជាក់ថា ការសង្គ្រោះបន្ទាន់នេះគឺបានជោគជ័យ ក៏អាស្រ័យដោយមានមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់សហការចូលរួមគិតពីផលប្រយោជន៍ ប្រជាពលរដ្ឋជាធំ ជារៀងរហូតមកគឺមិនដែលអាក់ខានម្តងណាឡើយ។

លោកប្រធានបានបន្តថា ទន្ទឹមនឹងការសង្គ្រោះបន្ទាន់នេះដែរ ក្រុមការងារសាខាកាកបាទក្រហមខេត្តដឹកនាំដោយលោក ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០៩ មកពីភូមិទាំង៥នៃឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងមាន អំណោយដែលទទួលបានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកបរិសុទវីឃែរ ចំណុះ២០L ១ធុង ក្រមា១ មី ១០កញ្ចប់ អាវយឺត១ និងថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តប្រឹងប្រែងប្រកបរបរ ដើម្បីជីវភាពគ្រួសាររៀងៗខ្លួន ឲ្យបានល្អប្រសើរនឹងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គិតគូរពីសុខុមាលភាពគ្រួសារ និងសង្គម ក្នុងនោះត្រូវយកចិត្តទុកដាក់ថែទាំសុខភាពពិសាទឹកដាំពុះមានអនាម័យក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់ គេងក្នុងមុងជានិច្ច និងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់នៅពេលមានរោគសញ្ញានៃជំងឺឆ្លងណាមួយ ដើម្បីសង្គ្រោះជីវិតឱ្យបានទាន់ពេលវេលា។

ប្រជាពលរដ្ឋនៅក្នុងឃុំតាប៉ុនទាំងអស់ពិសេសជនងាយរងគ្រោះ បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារថ្នាក់ជាតិ និងលោកប្រធានសាខាកាកបាទក្រ
ហមខេត្ត ដែលតែងតែដឹងសុក្ខទុក្ខ និងជួយប្រជាពលរដ្ខពេលជួបការលំបាកម្តងៗ គឺចុះមកជួយបានពេលវេលារហូតមក ពួកគាត់បានឆ្លើតបថា សូមជូនពរដល់ថ្នាក់ដឹកនាំទាំងអស់ មានសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច ពិសេសថ្នាក់ដឹកកំពូល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងនៅបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍តទៅ៕