(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់, របួសស្រាល១នាក់ និងរបួសធ្ងន់១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូ ៦គ្រឿង, រថយន្តតូច៣គ្រឿង និងរយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១១០លើក, បណ្ដាលឲ្យមនុស្សស្លាប់៥៤នាក់ របួសធ្ងន់ ១៣៦នាក់ និងរបួសស្រាល ៧១នាក់៕