(ភ្នំពេញ)៖ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាឯកជនរបស់ខ្លួន សាខាជ្រោយចង្វារមួយទៀតហើយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងថា ដោយសារតែស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែខ្ពស់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាសំណូមពរជាច្រើន ពីសំណាក់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម បានធ្វើឲ្យលោកខិតខំប្រឹងប្រែងពង្រីកខ្លួន បង្កើតសាលាឯកជនឲ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាល។

លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា កត្តាទាំងអស់នេះហើយ ធ្វើឲ្យវិស័យអប់រំឯកជនរបស់លោក ដែលត្រូវបានបង្កើតឡើងឆ្នាំ២០០៥ កាន់តែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលចាប់ផ្តើមដំបូង មានសិស្សត្រឹមតែ៤នាក់ប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនសិស្សកើនឡើងដល់ជាង១,១០០០នាក់។

បើតាមលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ជាគ្រឹះស្ថានអប់រំសាខាទី៦ បន្ទាប់ពីសាខាផ្សារថ្មីចោមចៅ, ចាក់អង្រែ, ទួលគោក, និងម៉ៅសេទុង។ ក្រៅពីសាខាទាំង៦ខាងលើនេះ គ្រឹះស្ថានអប់រំឯកជនរបស់លោក នឹងបន្តពង្រីកសក្ដានុពលរបស់ខ្លួន នៅគ្រប់បណ្ដាខណ្ឌ ទូទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្តជាច្រើននៅទូទាំងប្រទេស។

វគ្គសិក្សាថ្មី នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ សាខាជ្រោយចង្វារនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ដល់អាហារូបករណ៍៥០% ដល់សិស្សានុសិស្សម្នាក់ៗ ដែលទៅចុះឈ្មោះសិក្សាចាប់ពី៤នាក់ ក្នុងពេលតែមួយ។

ក្រៅពីនេះ ៣៥% សម្រាប់សិស្សានុសិស្សម្នាក់ៗ ទៅចុះឈ្មោះ ចាប់ពី៣នាក់ ក្នុងពេលតែមួយ និង ២៥% សម្រាប់សិស្សានុសិស្សម្នាក់ៗ ទៅចុះឈ្មោះចូលរៀន ចាប់ពី២នាក់ ក្នុងពេលតែមួយ។ ស្របជាមួយគ្នានេះផងដែរ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាជាផ្លូវការ ក៏បានផ្ដល់អាហារូបករណ៍រហូតដល់២៥% សម្រាប់សិស្សម្នាក់ៗពេលចុះឈ្មោះ៤នាក់ក្នុងពេលតែមួយ។ លើសពីនេះ ២០% សម្រាប់សិស្សម្នាក់ៗពេលទៅចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ ហើយ១៥% សម្រាប់សិស្សម្នាក់ៗពេលទៅចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ និង១០% សម្រាប់សិស្សម្នាក់ៗ។

សូមជំរាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានទទួលពានរង្វាន់ និងការទទួលស្គាល់គុណភាពអន្តរជាតិមួយចំនួន គឺពាន់រង្វាន់ទទួលស្គាល់ជាអន្តរជាតិ ទៅលើគុណភាព ឧត្តមភាព ការចូលរួមចំណែកក្នុងសង្គម (CSR) ភាពជាអ្នកដឹកនាំពីប្រទេសនានាជាច្រើនដូចជា៖ ប្រទេសសិង្ហបុរី ប្រទេសបារាំង សហព័ន្ធអារ៉ាប់ ប្រទេសស្វីស សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រទេសប្រេស៊ីល ហុងកុង និងប្រទេសប្រ៊ុយណេផងដែរ៕