(ភ្នំពេញ)៖ ឆ្នាំនេះ គឺជាពេលវេលាដ៏អស្ចារ្យបំផុត ដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននូវបទពិសោធន៍ដ៏ជាទីមោទនៈ នៃកំពូលអានុភាពលេខ ១០ សម្រាប់បច្ចេកវិទ្យារបស់ខ្លួនក៏ដូចជាកម្មវិធីប្រូម៉ូសិនដ៏ពិសេស គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មាននៅកម្ពុជានាពេលនេះ។ លេខ ១០ របស់សាមសុង នៅពេលនេះ គឺតំណាងឱ្យទាំងភាពរីករាយ និងភាពភ្ញាក់ផ្អើលដ៏អស្ចារ្យផងដែរ។

ដូច្នេះដើម្បីអបអរខួបគម្រប់ ១០ឆ្នាំ នៃការផលិត និងបញ្ចេញស្តេចកំពូលស្មាតហ្វូនស៊េរី S, ស៊េរី Note លើទីផ្សារពិភពលោក និងការដាក់សម្ពោធឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការ Android 10 ផងដែរនោះរាល់ការជាវស្តេចកំពូលស្មាតហ្វូន Samsung Galaxy S10 និងស្តេចស្មាតហ្វូនប៊ិក Samsung Galaxy Note 10 ចាប់ពីថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ អតិថិជនទាំងអស់នឹងទទួលបានការថែមជូន Speaker JBL Clip3 មួយគ្រឿង + Wireless Power Bank មួយគ្រឿង ភ្លាមៗ!!

ពិតជាពិសេសមែនទែន! ទិញ១ ទទួលបានការថែមជូនដ៏អស្ចារ្យដល់ទៅ២! រកឯណាបានទៅហ្ន៎!! រកបាននៅក្រុមហ៊ុន សាមសុង តែមួយគត់!

គួររំឭកផងដែរ ថាកំពូលអានុភាពលេខ ១០ (Power of 10) ដែលល្អផ្តាច់គេក្នុងពិភពលោករបស់ សាមសុង គឺផ្តោតទៅលើចំណុចពិសេសនៃបច្ចេកវិទ្យាលើកំពូលស្មាតហ្វូន ដែលមានតែមួយគ្មានពីរដូចខាងក្រោម៖
* កំពូលអេក្រង់ល្អ ភ្លឺច្បាស់ ធំជាងគេ (Dynamic AMOLED Display)
* កំពូលកាមេរ៉ាថតបានច្បាស់ល្អគ្មានគូប្រៀប (Pro-grade camera, Not just wide but Ultra-wide)
* ថតវីដេអូមានលំនឹងល្អបំផុត (Super Steady Video Recording)
* ចែករំលែកថាមពលថ្មបានលឿនជាងគេ និងបានច្រើនមិនរើសអើង Device (Wireless PowerShare)
* មានប៊ិកវេទមន្តអាចរចនា កត់ចំណាំ សរសេរ បញ្ជាលើការធ្វើបទបង្ហាញផ្សេងៗ (Magical Pen)
* មានបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់បានលឿន និងសុវត្ថិភាពបំផុតដំបូងគេ
(Ultrasonic Fingerprint on screen)
* ថាមពលថ្មធំ និងសាកចូលលឿនប្រើបានពេញ ១ ថ្ងៃ (30 min-that last all day)
* មានទំហំផ្ទុកធំជាង Laptop ផង (More storage than a laptop) ……នៅមានចំណុចពិសេសអស្ចារ្យជាច្រើនទៀតដែលប្រាប់មិនទាន់អស់ ហើយលោកអ្នកក៏មិនទាន់បានដឹងច្បាស់នៅឡើយ។

ដូច្នេះសូមកុំរង់ចាំទៀតអី! ឱកាសដ៏មហាអស្ចារ្យនេះ គឺបានមកដល់ហើយ! សូមរួសរាន់កុំឱ្យប្រូម៉ូសិនពិសេសនេះកន្លងផុតពីដៃឱ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរដោយផ្ទាល់ តាមហាងចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 1800 203 232 !!