(ភ្នំពេញ)៖ ក្រុមហ៊ុនបុរីរិទ្ធិ បង្ហាញពីគម្រោងអភិវឌ្ឍន៍លំនៅឋានបុរីរីទ្ធិថ្មី ដោយគ្របដណ្តប់លើផ្ទៃដី ប្រមាណជាង១០ហិកតា ដែលស្ថិតនៅលើទីតាំងដ៏មាន សក្តានុពលសេដ្ឋកិច្ចខ្ពស់ នាពេលបច្ចុបន្ន បន្ទាប់ពីមានវត្ដមានជាង១០ឆ្នាំមកហើយក្នុងវិស័យមួយនេះ ជាពិសេស បានរៀបចំនូវប្រព័ន្ធការពារ លំនៅឋានអោយជៀសផុតពីបំផ្លាញពីសត្វកណ្តៀរផងដែរ។

ដោយបញ្ហាសត្វកណ្តៀរ គឺជាបញ្ហាមួយ ដែលយើងមិនគួរមើលរំលង ដូច្នេះហើយបានជាបុរីរិទ្ធិ ជ្រើសរើស យកប្រព័ន្ធការពារសត្វកណ្តៀរនេះ មកបញ្ចូលទៅក្នុងការសាងសង់គម្រោងលំនៅឋានថ្មីរបស់ខ្លួន តាមរយៈការប្រើប្រាស់ថ្នាំកំចាត់សត្វកណ្តៀរយ៉ាងមានប្រសិទ្ធភាព រហូតដល់៩៩ភាគរយ ក្នុងរយៈពេល ៥ឆ្នាំឯណោះ ដែលជាបច្ចេកវិទ្យាមកពីប្រទេសអាឡឺម៉ង់។

ក្រុមបច្ចេកទេសខាងកំចាត់កណ្តៀរនឹងចុះមកត្រួតពិនិត្យគេហដ្ឋានដែលបានបំពាក់ប្រពន្ធ័នេះរៀងរាល់៣ខែម្តងដើម្បីធានាការពារ ដល់គេហដ្ឋានរបស់ពួកគាត់មិនអោយកកើតកណ្តៀរ និង សត្វល្អិត ចង្រៃផ្សេងៗ ដោយប្រការណាមួយក្នុងកំឡុងពេលប្រសិទ្ធិភាពថ្នាំ។

សម្រាប់៥ឆ្នាំក្រោយទៀត នៅពេលដែលឥទ្ធិពលថ្នាំអស់ប្រសិទ្ធភាពហើយ អតិថិជននៅតែអាចបន្ត ការការពារជាមួយនឹង ប្រព័ន្ធនេះទៀត ដោយគ្រាន់តែធ្វើការទំនាក់ទំនងជាមួយអ្នកជំនាញមកបាញ់ បញ្ចូលថ្នាំជាថ្មី តាមរយះប្រព័ន្ធទុយោដែលបានរៀបចំទុករួចជាស្រេច នៅតំណាក់កាល ចាក់ក្រវ៉ាត់ធ្នឹម នៃផ្ទះនីមួយៗ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រព័ន្ធការពារសត្វកណ្តៀរនេះ បានកំពុងធ្វើការបំពាក់នៅគ្រប់លំនៅឋាន ទាំងអស់ ក្នុងគម្រោងបុរីរិទ្ធិថ្មី ដែលមានទីតាំងស្របតាមបណ្តោយផ្លូវ ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលនៅក្បែរគម្រោងអភិវឌ្ឃន៍លំនៅឋានធំៗជាច្រើនទៀតផងដែរ។

ប្រសិនបើអតិថិជន ចង់បាននូវគេហដ្ឋានប្រកបដោយសោភ័ណភាព និង គុណភាព ដែលជាទីតាំងល្អ ផ្តល់ជូននូវផាសុកភាព និង សុខដុមនោះ លោកអ្នកអាចទាក់ទងបានតាមរយៈ អាសយដ្ឋាន ច្រកចូល A10 សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខ៖ 012 333 955 / 16 333 955 / 71 333 99 55 / FB: Borey Rith៕