(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពី លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា បានអញ្ជើញចុះដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយនាំយកអំណោយ ផ្តល់ជូនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមគាំទ្រ និងអបអរសាទរ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

អំណោយទាំងអស់រួមមាន៖

* ថវិកា ចំនួន៧០០០ដុល្លារ (ប្រាំពីរពាន់ដុល្លារ)
* ទឹកបរិសុទ្ធ ចំនួន១០០កេស
* ទឹកផ្លែឈើ ចំនួន៥០កេស
* មីម៉ាម៉ា ចំនួន៦០កេសតូច = ១០ កេសធំ
* ត្រីងៀត ចំនួន១៥គីឡូក្រាម
* សាច់ក្រក ចំនួន១០គីឡូក្រាម
* ផ្លែសារី ចំនួន០៥កេស
* ផ្លែត្រលាប់ ចំនួន០៥កេស
* ទឹកស៊ីអ៊ីវ និងទឹកត្រី ចំនួន៥០យួរ
* ជ្រក់ឆៃថាវ និងជ្រក់ត្រសក់ ចំនួន២០គីឡូក្រាម
* ប៊ីចេងចំនួន៥០គីឡូក្រាម (មួយការ៉ុង)

ក្នុងឱកាសនោះផងដែរ លោកស្រី កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានដើរទស្សនាហេដ្ឋារចនាសម្ព័ន្ធ កងរាជអាវុធហត្ថរាជធានីភ្នំពេញមួយចំនួន ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបានកន្លងមក៕