(ភ្នំពេញ)៖ លោក ម៉ៃឃើល សុវណ្ណ អ្នកតំណាងទឹកបរិសុទ្ធកម្ពុជា បានផ្តល់នូវអំណោយទឹកពិសាបរិសុទ្ធចំនួន៣០០កេស ដល់ ដារ៉ាវីដ តំណាងយុវជនសម្រាមកាលពីព្រឹកថ្ងៃទី៧ វិច្ឆិកានេះ សម្រាប់ប្រើប្រាស់អំឡុងពេលបំពេញបេសកកម្មប្រមូលសម្រាម និងថែរក្សាបរិស្ថានក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោកបានឱ្យដឹងថា៖ «ការឧបត្ថមនេះ គឺដើម្បីជាការចូលរួមចំណែកក្នុងការថែរក្សារ និងលើកកម្ពស់ស្មារតី បរិស្ថានស្អាត ហើយក៏ដើម្បីលើកទឹកចិត្តដល់យុវជន យុវតីដែលបានចូលរួមចំនែកដោយស្ម័គ្រចិត្តបំពេញ បេសកកម្មមួយដ៏មានប្រយោជន៍ដល់សង្គម ធ្វើយ៉ាងណាជួយឱ្យបរិស្ថានជុំវិញបរិវេណអុំទូក ពោរពេញដោយភាពស្អាត និងអនាម័យ»

លោក ដារ៉ាវីដ តំណាងយុវជនសម្រាម ក៏បានបង្ហាញនូវភាពរីករាយ ដោយនឹកស្មានមិនដល់ថានឹងបានទទួលបានការឧបត្ថមទឹកពិសាទាំងអស់នេះ ដោយហេតុ ខ្លួនមិនបានដាក់សំណើរសុំអ្វីទៅកាន់ក្រុមហ៊ុនសោះឡើយ ដូច្នេះលោកក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ នូវសណ្តានចិត្តចូលរួមចំណែកដល់រិស្ថានស្អតនេះ។

ជាទីបញ្ចប់លោកក៏បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមកទស្សនាព្រិត្តការណ៍ប្រណាំងទូកនៅរាជធានីភ្នំពេញ និងបងៗកីឡាករទូកងទាំងអស់ សូមចូលរួមជួយថែរក្សាបរិស្ថានដោយចោលសម្រាមក្នុងធុងសម្រាម ដែលនៅជិត ឬរក្សារទុកសម្រាមឱ្យរបៀបរៀបរយ ដើម្បីជាអនាម័យ និងធ្វើឱ្យទីក្រុងរបស់យើងមានសណ្តាប់ធ្នាប់ល្អ។

លោកក៏បានជូនពរប្រជាជនទាំងអស់ឱ្យ ទទួលបានតែសេចក្តីសុខ សប្បាយរីករាយ នៅថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃ៕