(ភ្នំពេញ)៖ ប្រធានាធិបតីនៃប្រទេសមហាអំណាចលើពិភពលោក សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ដូណាល់ត្រាំ បានបញ្ជាក់ប្រាប់កម្ពុជាថា «សហរដ្ឋអាមេរិក ស្ថិតនៅជាមួយប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវ ព្រះរាជណាចក្រ ដែលប្រកបដោយសន្ដិសុខ វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព»

សារលិខិតរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទាំងស្រុង៖