(កំពង់ចាម)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិក សមាជិកា និងប្រជាពលរដ្ឋ ចូលរួមពិសាអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ។

ពិធីដែលបានធ្វើឡើងយ៉ាងសប្បាយរីករាយនេះ បានបង្ហាញថា ប្រទេសជាតិយើងមានសុខសន្ដិភាព ប្រជាពលរដ្ឋសុខសាន្ដ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការទទួលទានអំបុកនេះ គឺដើម្បីការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។

ការទទួលទានអំបុកនេះ ក៏ជាការប្រឆាំងចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕