(ត្បូងឃ្មុំ)៖ បងប្អូនសាសនិកឥស្លាមនៅភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រួចឆ្មារ នារសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះ បានជួបជុំគ្នានៅក្នុងស៊ូរ៉ាវអាត់តាក់វ៉ា ដើម្បីចូលរួមអបអរសាទរពិធីពិសារអំបុក តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សាសនិកខ្មែរមូស្លីមនៅភូមិនេះ បានគោរពតាមយ៉ាងខ្ចាប់ខ្ចួននូវការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី ខណៈអំបុកត្រូវបានពលរដ្ឋខ្មែរមូស្លីមលាយជាមួយទឹកដូង ទឹកដោះគោ ទឹកដោះគោខាប់ ទឹកដូង ឆ្ងុយឆ្ងាញ់ ខណៈដែលពួកគាត់បានពិសារយ៉ាងសប្បាយចិត្ត ពោរពេញដោយចិត្តសប្បាយរីករាយឥតឧបមា ។

សាសនិកឥស្លាមក្នុងភូមិបានសំដែងចំណាប់អារម្មណ៍ដ៏មានតម្លៃមានន័យដូចគ្នាថា ពួកគាត់ពិសារអំបុកនេះ គឺដើម្បីអបអរសាទរពិធីពិសាអំបុកសាមគ្គីជាតិដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលនេះសបញ្ជាក់ពីតម្លៃ នៃសុខសន្តិភាពភាពជាតិ ឯកភាពជាតិ នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បងប្អូនខ្មែរមូស្លីមនៅមូលដ្ឋានភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារនេះ បានសំដែងនូវអំណរអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានបើកទូលាយដល់សាសនិកឥស្លាម និងបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការអភិវឌ្ឍន៍ សុខដុមនីយកម្មសាសនាដ៍ល្អប្រសើរ និងមានក្ដីសុខ៕