(ភ្នំពេញ)៖ គ្រាន់តែចាប់ផ្តើមថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងភ្ញៀវទេសចរអន្តរជាតិផង រហូតដល់រាប់ម៉ឺននាក់ បានដើរលេងកម្សាន្ត និងបានមើលការប្រណាំងទូក ដោយសប្បាយរីករាយក្រៃលែង។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ធ្វើឲ្យសន្តិសុខនិងសណ្តាប់ធ្នាប់នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅបានយ៉ាងល្អផងដែរ ពុំមានអ្វីបានកើតឡើងនោះទេ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល០៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ នៅឆ្នាំ២០១៩នេះ ព្រះរាជពិធីបុណ្យអុំទូក ដំណើរការទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា៕

សូមប្រិយមិត្ត ទស្សនាកម្រងរូបភាព ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដើរលេងកម្សាន្តថ្ងៃទី១ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដូចតទៅ៖