(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ DAVID HEBER ប្រធាននៃវិទ្យាស្ថានអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife (HNI) បានថ្លែងថា ការស្រកទម្ងន់របស់មនុស្ស មិនមែនសុទ្ធតែជារឿងងាយស្រួលនោះឡើយ ដោយសារតែល្បឿនដ៏លឿននៃជីវិតរបស់មនុស្សក្នុងសម័យទំនើប គឺមានការលូតលាស់យ៉ាងឆាប់រហ័ស ជាមួយនឹងការឡើងទម្ងន់ឥតឈប់ឈរ។

លោកសាស្ត្រាចារ្យបន្តថា មានមនុស្សមួយចំនួន ក៏បានជ្រើសរើសយករបបអាហារ ឬផែនការសម្រកទម្ងន់ ដែលបង្កប់នូវភាពមន្ទិលសង្ស័យជាច្រើន យ៉ាងណាមិញដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ការស្រកទម្ងន់ និងការគ្រប់គ្រងទម្ងន់ គឺជាផលិតផលជំនួសអាហារ រួមនឹងការតមអាហារ និងការធ្វើលំហាត់ប្រាណ។

នៅក្នុងឯកសាររបស់គណៈកម្មាធិការ Herbalife Nutrition Institute បានទទួលស្គាល់ថា ការសម្រកទម្ងន់ដែលសម្រេចបានតាមរយៈការប្រើប្រាស់ផលិតផលជំនួសអាហារ គឺល្អច្រើនជាងការតមអាហារធម្មតា ក្នុងកម្រិតបរិមាណកាឡូរីដូចគ្នា។ ដើម្បីធ្វើឱ្យវិធីសាស្រ្តតមអាហារ ដោយកាត់បន្ថយបរិមាណកាឡូរីមានប្រសិទ្ធភាព ដូចទៅ នឹងការប្រើប្រាស់ផលិតផលជំនួសអាហារ យើងត្រូវបង្កើនការកាត់បន្ថយបរិមាណកាឡូរី ឱ្យច្រើនជាងការប្រើប្រាស់ផលិតផលជំនួសអាហាររហូតទៅដល់៣ដង។

យោងតាមការសិក្សារបស់អ្នកជំនាញបានបង្ហាញថា ផលិតផលជំនួសអាហារ ផ្ដល់នូវលទ្ធផលល្អប្រសើរ ជាងការសម្រកទម្ងន់បែបតមអាហារដោយខ្លួនឯង។ ខណៈពេល ដែលកម្មវិធីតមអាហារ ដែលពេញនិយមអាចមានប្រសិទ្ធភាព សម្រាប់ការស្រកទម្ងន់រយៈពេលខ្លី ប៉ុន្តែបើអ្នកអនុវត្តខ្ជាប់ខ្ជួន តាមកម្មវិធីទាំងនេះនៅក្នុងរយៈពេលវែង វាអាច ផ្តល់នូវបញ្ហាដល់អ្នកផងដែរ។

លោកសាស្រ្តាចារ្យ DAVID HEBER និងធ្វើការបង្ហាញពីវិធីសាស្ត្រក៏ល្អបំផុត ជាមួយនឹងការស្រកទម្ងន់ដ៏មានប្រសិទ្ធភាព ដោយការប្រើប្រាស់ផលិតផល Herbalife Nutrition ជាមួយនិង ការហាត់ប្រាណ ដែលទទួលបានប្រសិទ្ធភាពខ្ពស់ ដោយលោកបានបង្ហាញអំពីមូលហេតុ ដែលផលិតផលជំនួសអាហារ មានប្រសិទ្ធភាពជាងការតមអាហារ បែបធម្មតា បើតាមវិទ្យាសាស្រ្ត និងការស្រាវជ្រាវនានា។

ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត សូមអានអត្ថបទទាំងស្រុងរបស់លោកសាស្រ្តាចារ្យ DAVID HEBER ដែលមាននៅខាងក្រោមនេះ ឫស្វែងរកពត៌មានបន្ថែមនៅក្នុង គេហទំព័រ Herbalife.com ឬ IAmHerbalife.com ៖