(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលភ្លាមៗ នូវគម្រោងធ្វើសន្និសីទសារព័ត៌មាន នៃកិច្ចប្រជុំកំពូលអង្គការ NATO បន្ទាប់ពីផ្លាស់ប្ដូរយោបល់ប្រកបដោយភាពតានតឹង និងតឹងសសៃកជាមួយមេដឹកនាំ ពិភពលោកដទៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធនេះ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «នៅពេលដែល កិច្ចប្រជុំបញ្ចប់ ខ្ញុំនឹងធ្វើដំណើងត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន វិញភ្លាម...យើងមិនអាចធ្វើសន្និសីទសារព័ត៌មាន បិទកិច្ចប្រជុំអង្គការ NATOបានទេ ពីព្រោះយើងបានធ្វើវាជាច្រើនពេកហើយ ក្នុងរយៈពេល២ថ្ងៃមកនេះ»។