(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ។ អភិបាលរាជធានីភ្នំពេញបានអៈអាងថា ការិយាល័យប្រជាពលរដ្ឋដែលបង្កើតឡើងនៅ ថ្នាក់រាជធានីនេះ គឺជាយន្តការបង្ខិតរដ្ឋបាលសាធារណៈឲ្យកាន់តែនៅគៀកកិតនឹងប្រជាពលរដ្ឋ ពិសេសគឺជាយន្តការតម្រង់ទិសការិយាល័យច្រកចេញចូលតែមួយទំាងនៅថ្នាក់រាជធានី និងរដ្ឋ បាលខណ្ឌ។
ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយស្តីពីអនុក្រឹត្យបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី២៣ ខែធ្នូនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញា ធរមូលដ្ឋានត្រូវបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងប្រកបដោយភាព ស្មោះត្រង់ ដើម្បីឆ្លើយទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមកទទួលសេវា។
លោកអភិបាលក៏បានស្នើដល់សមាជិកសមាជិកាទាំងអស់ ធ្វើយ៉ាងណាក្រេបជញ្ជក់ចំណេះដឹង ទៅបំរើប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចការបំរើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព មានតម្លាភាពនិងទាន់ពេលវេលា ។
លោកអភិបាលរាជធានីភ្នំពេញ បានពន្យល់ថា ការិយាល័យប្រជាពលរដ្ឋ គឺជាយន្តការអព្យា ក្រឹត្យមួយដែលត្រូវបង្កើតឡើងសម្រាប់ទទួល និងសម្របសម្រួល ដោះស្រាយបណ្តឹងនៅក្រៅ ប្រព័ន្ធតុលាការដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅ ថ្នាក់ក្រោមជាតិ។ លោកបន្តថា កិច្ចការនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងខ្លាំងក្លា តាមបែបវិមជ្ឈការនិងវិសហមជ្ជការ ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែល ពន្លឿនប្រសិទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកបន្តថា «ជួយការលំបាករបស់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋយើងជួនការគាត់មានការយល់ដឹងពុំបានអស់ អំពីសេវាតម្រូវការនានា ថាតើត្រូវបំពេញអ្វីៗខ្លះ នៅពេលមកទទួលសេវា ចឹងការិយាល័យប្រជាពលរដ្ឋនឹងពន្យល់ប្រាប់គាត់បន្ថែមអំពីបញ្ហាតម្រូវការនោះ»។
លោក សំ សារិទ្ធ ចៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្កើតការិយ័យប្រជាពលរដ្ឋនេះ មានតួនាទីសំខាន់ណាស់ដែលជួយពន្លឿនការផ្តល់សេវា សាធារណៈជូនពលរដ្ឋឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ៕