(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ព្រមទាំងថ្លែងអំណរគុណដល់អតិថិជន បុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ១០% សម្រាប់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង ដឹស្តាផ្លាទីនីម អេកូឌែលតា និងអាំងប៉ាវសំណាងរហូតដល់ ៣% សម្រាប់គម្រោងដទៃទៀតនិងខុនដូ។

ការផ្តល់ជូនពិសេសនេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដំណាច់ខែមករា។

គម្រោង ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា ជាគម្រោងអភិវឌ្ឍលំនៅឋានប្រណីតបែបធម្មជាតិដ៏ថ្មីសន្លាង របស់ បុរី ប៉េង ហួត ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ត្រូវបានបង្កើតឡើងជាមួយនឹងរចនាបថស្ថាបត្យកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ដែលផ្តល់ជូនជាប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានធម្មជាតិដ៏ធំអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ជាច្រើន ទីធ្លាកម្សាន្តហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ស្តង់ដារអន្តរជាតិខ័ណ្ឌដាច់ដោយឡែកពីផ្លូវសម្រាប់ឡាននិងម៉ូតូ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗដែលនាំមកនូវបទពិសោធន៍ថ្មីនិងភាពសម្បូរបែបនៃការរស់នៅស្របទៅតាមតម្រូវការនៃមនុស្សក្នុងយុគសម័យថ្មី។

គម្រោងដទៃទៀតរបស់ បុរី ប៉េង ហួត រួមបញ្ចូលទាំងគម្រោងខុនដូ ដឹស្តារ ប៉ូឡារីស ២៣ សុទ្ធសឹងតែជាគម្រោងដែលអភិវឌ្ឍឡើងក្នុងតំបន់ដែលមានសក្តានុពលចម្បងៗជុំវិញរាជធានីភ្នំពេញ ហើយបានក្លាយជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុតជាមួយនឹងការអភិវឌ្ឍន៍ចំរុះបែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានបរិយាកាសបែបធម្មជាតិពណ៌បៃតងអមទៅដោយសួនច្បារដ៏ស្រស់បំព្រង ក្លឹបហាត់ប្រាណ អាងហែលទឹក ថែមទាំងមានតំបន់ពាណិជ្ជកម្ម ដែលពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការអតិថិជនអោយកាន់តែមានភាពងាយស្រួលទ្វេរឡើង។

រាល់ប្រភេទវីឡាទាំងអស់ ត្រូវបានសាងសង់ឡើងស្របទៅតាមផ្នត់គំនិតនិងការចង់បានរបស់អតិថិជន ប្រកបដោយការរចនាដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃគុណភាព សោភ័ណភាព និងភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណីតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត