(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្កើតកម្មវិធីមួយ នៅលើទូរសព្ទដៃ ដែលមានឈ្មោះថា «ផ្សារកសិកម្មកម្ពុជា ឬCamAgriMarket» ហើយតាម រយៈកម្មវិធីនេះ អាចជួយឱ្យប្រជាកសិករ ដែលប្រកបរបរកសិកម្ម និងអាជីវករលក់ដូរ អាចទទួលបានព័ត៌មានពីទីផ្សារ តម្លៃកសិផល ទីកន្លែងលក់ទំនិញផ្សេងៗ និងអាចបង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា រវាងអ្នកលក់ និងអ្នកទិញបានកាន់តែល្អប្រសើរ ទូលំទូលាយ និងឆាប់រហ័សផងដែរ។

កម្មវិធី «ផ្សារកសិកម្មកម្ពុជា ឬCamAgriMarket» នៅលើទូរសព្ទដៃនេះ អាចឱ្យប្រជាកសិករ និងអាជីវករទាញយកកម្មវិធីនេះ មកប្រើប្រាស់បានលើស្មាតហ្វូនគ្រប់ប្រភេទ។

សូមទាញយក និងចុះឈ្មោះប្រើប្រាស់ដោយសេរី និងឥតគិតថ្លៃ ។

*សម្រាប់ Android : https://play.google.com/store/apps/details

*សម្រាប់ IOS : https://apps.apple.com/kh/app/camagrimarket/id1485188318

ខាងក្រោមនេះជា Video ស្តីពីកម្មវិធី«ផ្សារកសិកម្មកម្ពុជា ឬCamAgriMarket»៖