(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយក ថវិកា ៥លាន ៤០ម៉ឺនរៀល ភេសជ្ជៈ ០៧កេស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាល។

ក្រៅពីនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសំណេះសំណាលសួរសុខទុក្ខដល់អ្នកជម្ងឺផ្សេងទៀត ដែលនៅសម្រាកព្យាបាលក្បែរគ្នាចំនួន០៦នាក់ និងបានជូនអំណោយ ក្នុងម្នាក់ៗទទួលបានភេសជ្ជ: ០២កេស និងថវិកា ១០ម៉ឺនរៀលផងដែរ៕