(ភ្នំពេញ)៖ ឧបាសក យឹម លឹម ត្រូវឪពុកបង្កើតរបស់ឧត្តមសេនីយ៍ឯក យឹម សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យ បានទទួលមរណភាព នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានទល់មុខអូតែលឈូកទិព្វ៥ ផ្ទះលេខ១៨B ផ្លូវ៣៣៦ ស្ថិតក្នុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាការអញ្ជើញបងប្អូន ញាតិមិត្តជិតឆ្ងាយចូលរួមបុណ្យសពឧបាសក យឹម លឹម ឲ្យបានគ្រប់ៗគ្នា៕