(ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលេីកទី៤២ ដែលធ្វើឡើងរយៈពេលពីរថ្ងៃចាប់ថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នា២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេច ហេង សំរិន ប្រធានកិត្តិយសបក្ស បានបិទបញ្ចប់ហើយ ដោយបានដាក់ចេញនូវផែនការការងារជាច្រើនសម្រាប់ឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និបាតដែលមានសមាជិកចូលរួមប្រមាណ ៣,៤២០នាក់ បានពិភាក្សា និងអនុម័តលើការងារចំនួន១១ចំណុចរួមមាន៖
១៖ អង្គសន្និបាត បានពិភាក្សា និងអនុម័តជាឯកច្ឆ័ន្ទនូវរបាយការណីស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស២០១៩ និងទិសដៅភារកិច្ច២០២០ ក្តាប់ជាប់តួនាទីភារកិច្ចនិងរបៀបរបបក្រុមការងារចុះមូលដ្ឋាននិងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
២៖ អង្គសន្និបាត បានកត់សម្គាល់ និងមោទនភាពចំពោះសភាពការណ៍ទូទៅរបស់ជាតិឈានទៅមុខលេីមាគ៌ាសន្តិភាព ប្រជាធិបតយ្យ នីតិរដ្ឋ និងអភិវឌ្ឈន៍។
៣៖ សន្និបាតដឹងគុណប្រជាជនកម្ពុជានៅគ្រប់ទិសទី ដែលយល់ច្បាស់ពីតម្លៃនៃសុខសន្តិភាព និងប្តេជ្ញាថែរក្សាសន្តិភាព។ ជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរ្ឋាភិបាលក្នុងការទប់ស្កាត់ និងធ្វេីរបស់ពួកជ្រុលនិយម។
៤៖ អង្គសន្និបាត ក៏បានគោរព និងអរគុណក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានផ្តល់ជំនឿទុកចិត្តលេីការដឹកនាំរបស់គណបក្ស ដោយបានចេញទៅបោះឆ្នោត និងបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ស្រុកខ័ណ្ឌអាណត្តិទី៣ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
អង្គសន្និបាត បានពិនិត្យ និងវាយតម្លៃចលនានៃកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈកា វិសហមជ្ឈការ និងប្រឆាំងអំពើពុករលួយ។ លេីកកម្ពស់អភិបាលកិច្ចស្ថាប័ន ការអភិវឌ្ឈន៍ធនធានមនុស្ស ការផ្តល់សេវាសាធាណៈប្រកបដោយគុណភាពតម្លាភាព ពង្រឹងយុត្តិធ៌ម។ ស្រះដៃគ្នាធ្វេីកំណែទម្រង់លេីគ្រប់វិស័យលេីគ្រប់វិស័យតាមអភិក្រម៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
៥៖ អង្គសន្និបាតមានមោទនាពចំពោះលទ្ធផល នៃដំណេីរការអភិវឌ្ឈន៍សេ្ឋកិច្ច និងការកែលំអជីវភាពរស់នៅរស់ប្រជាជន។ ២០១៩ កំណេីនសេដ្ឋកិច្ចរក្សាបានប្រមាណ ៧.១ភាគរយ, ចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់ ១,៥៤៨ដុល្លារ ក្នុងឆ្នាំ២០១៨ និង១,៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩ ខណៈភាពក្រីក្រ ក្រោម១០ភាគរយ។
៦៖ អង្គសន្និបាតជំរុញអនុវត្តគោលនយោបាយជាតិគាំពារសង្គមតាមរយៈការពង្រឹង និងអភិវឌ្ឈន៍ជំនួយស និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ខិតខំំរក្សាសន្តិសុខការងាររបស់កម្មករនិយោជិត ពង្រឹងគោលនយោបាយជួយកសិករ រក្សារស្ថិរភាពថ្លៃកសិផល និងពង្រីកទីផ្សារកសិផល។
៧៖ អង្គសន្និបាតប្រកាសប្រឆាំងដាច់ខាតមិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងជំរុញការអនុវត្តច្បាប់ដ៏មុឺងម៉ាត់ចំពោះអង្គការចាត់តាំង និងបុគ្គលណា ដែលប្រព្រឹត្តល្មេីសច្បាប់ ។ បញ្ជាក់ជំហរឥតងាករេក្នុងការថែរក្សាពូនជ្រុំលទ្ធិ្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
៨៖ អង្គសន្និបាតប្រកាសលេីកកម្ពស់ស្មារតីនៃសង្គមជាតិ ថែរក្សាសន្តិភាព រៀបចំពិធីជួបជុំមហាជនថ្ងៃ២៩ ធ្នូ រៀងរាល់ឆ្នាំរំលឹកខួបនៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា ស្តូបអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ និងអប់រំអត្ថន័យនៃនយោបាយឈ្នះ-ឈ្នះ។
៩៖ អង្គសន្និបាត ប្រកាសយកចិត្តទុកដាក់ពីស្ថានការណ៍ពិភពលោកដែលកំពុងបន្តវិវត្តន៍តាមផ្លូវដ៏ស្មុគស្មាញ ជ្រាលជ្រៅ ឆាប់រហ័ស និងពិបាកប៉ាន់ស្មាន ដែលបង្កបញ្ហាប្រឈម និងហានិភ័យកាន់តែច្រេីនខាងយោធា សន្តិសុខ សេដ្ឋកិច្ចនិងសង្គម។ ប្រទេសខ្លាំងមួយចំនួនកំពុងប្រើីប្រាស់បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដាក់សម្ពាធ និងបំពានលេីអធិបតេយ្យភាពរបស់ប្រទេសតូចតាចជាការគំរាមកំហែងលេីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឈន៍របស់កម្ពុជា និងប្រទេសតូចតាច។
អង្គសន្និបាត វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានការពារដាច់ខាតដោយជោគជ័យនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងការឯកភាពជាតិអំណោយផលដល់ការអភិវឌ្ឈន៍សេដ្ឋកិ្ចសង្គម និងរក្សាខ្ជាប់នូវបាវចនា កែទម្រង់ខាងក្នុង បង្កេីនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។
១០៖ អង្គសន្និបាត បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការបក្សគ្រប់ថ្នាក់គ្រប់ផ្នែក ក្រុមការងារបក្សចុះមូលដ្ឋានមន្ត្រីដែលបានសម្រេចរាល់ភារកិច្ច និងមានជំនុឿថា នឹងបន្តយ៉ាងសកម្មក្នុងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួចធ្វេីជាស្នូលចលនារបស់ប្រជាជន។
១១៖ អង្គសន្និបាតអំពាវនាវប្រជាជនទាំងមូលរួបរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរ្ឋាភិបាលនៅក្រោមម្លប់នៃអង្គព្រះមហាក្សត្ររួមគ្នាពូនជ្រំសមិទ្ធិផលសង្គមជាតិ ការពារភាពសន្តិភាព និងជំរុញការអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គមឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងរុងរឿង៕