(ភ្នំពេញ)៖ ប្រាកដណាស់ ក្ដីស្រមៃរបស់មនុស្សម្នាក់ៗតែងតែចង់បានគេហដ្ឋានរស់នៅដ៏ស្រស់ស្អាតបែបទំនើបទាន់សម័យ សំណង់រឹងមាំ មានប្រព័ន្ធការពារពីការរំខានផ្សេង ពេលចូលទៅស្នាក់នៅ។

ការរង់ចាំរបស់លោកអ្នកនេះ បានមកដល់ហើយ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីរីទ្ធ ប្រណិតទាំងគុណភាព និងការច្នៃប្រឌិតខ្ពស់ ដែលធ្វើឱ្យគេហដ្ឋានរស់នៅរបស់លោកអ្នក ប្រកដោយផាសុកភាព និងភាពស្រស់បំព្រងទាំងក្នុង និងបរិស្ថានជុំវិញគេហដ្ឋាន ជាពិសេស មានបំពាក់ប្រព័ន្ធការពារសត្វកណ្តៀរផងដែរ។

លក្ខណៈសម្បត្ដិនៃការសាងសង់ផ្ទះវិញ គឺផ្ដល់ជូនលោកអ្នកយ៉ាងល្អប្រណីតតែម្ដង ដោយគិតពីគុណភាពយូរអង្វែងជាធំ មានទាំងការចាក់ប្លង់សេក្រវ៉ាត់ ស្លេបអូវ៉ង់ មិនធ្វើឱ្យពុកផុយ, ដំបូលវិញមានការការពារជម្រាបទឹក និងកំដៅថ្ងៃ, មានការផ្ដល់ជូនពិសេសសម្រាប់សេវាកម្មផ្សេងៗទាំងក្នុងបន្ទប់ក្ដី, ចំពោះប្រពន្ធខ្សែភ្លើងមេទាំងអស់វិញ គឺបង្កប់ក្នុងដី ដើម្បីសោភណ្ឌភាពកាន់តែល្អឥតខ្ចោះ។

សូមអញ្ជើញលោកអ្នក មកទស្សនាផ្ទះគំរូ ពីគម្រោងដ៏ល្អឥតខ្ចោះរបស់គម្រោងអភិវឌ្ឍន៍លំនៅឋានបុរីរីទ្ធិថ្មីនេះ ដែលគ្របដណ្តប់លើផ្ទៃដី ប្រមាណជាង១០ហិកតា ដែលស្ថិតនៅលើទីតាំងដ៏មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ស្របតាមបណ្តោយផ្លូវ ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលនៅក្បែរគម្រោងអភិវឌ្ឃន៍លំនៅឋានធំៗជាច្រើនទៀតផងដែរ។

ជាមួយប្រភេទផ្ទះ មានដូចជា៖ វីឡាឃ្វីត វីឡាភ្លោះ វីឡាកូនកាត់ និងបែបផ្ទះអាជីវកម្ម ដែលនឹងសម្ពោធបើកលក់ជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ខាងមុខនេះហើយ រួមទាំងផ្តល់កម្មវិធីពិសេសជាច្រើនជូនដល់អតិថិជន ដោយគ្រាន់តែកក់ភ្លាម និងទទួលបានរង្វាន់ធំៗជាច្រើនភ្លាមៗតែម្តង។

ប្រសិនបើអតិថិជន ចង់បាននូវគេហដ្ឋានប្រកបដោយសោភ័ណភាព និងគុណភាពខ្ពស់ ស្ថិតនៅលើទីតាំងដ៏ល្អ ផ្តល់ជូននូវផាសុកភាព និងសុខដុមនោះ លោកអ្នកអាចទាក់ទងបានតាមរយៈ អាសយដ្ឋាន ច្រកចូល A10 សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខ៖ 012 333 955 / 16 333 955 / 71 333 99 55 / FB: Borey Rith៕