(ក្រុងព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ, សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ។ បន្ទាប់ពីសម្តេចតេជោស្វាគមន៍រួចហើយ, តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើកិច្ចសម្ភាសន៍ថ្លែង ចំណាប់អារម្មណ៍ និងសូមអរគុណចំពោះចំណាត់ការបន្ទាន់របស់កម្ពុជា ដែលបានអនុញ្ញាតឲ្យនាវា WESTERDAM ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

ទស្សនាវិដេអូតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន៖