(ភ្នំពេញ)៖ ក្រុមហ៊ុន មេហ្គាឌីស ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការនាំចូល និងចែកចាយផលិតផលម៉ាកល្បីៗពីក្រៅប្រទេស ដែលផ្តោតសំខាន់លើសម្ភារប្រើប្រាស់ក្នុងផ្ទះ និងសណ្ឋាគារ បានចាប់ផ្តើមបើកដំណើរការហាងសាខាទី២ ជាផ្លូវការហើយ ដែលមានទីតាំងនៅផ្ទះលេខ៤៨៧ ផ្លូវ២៧១ (ទល់មុខច្រកចូល បុរីជីម៉ុង) ជាមួយនឹងការដាក់បង្ហាញនូវផលិតផលថ្មីម៉ាក Servewell ជូនដល់អតិថិជនផងដែរ។

ពិធីសម្ពោធហាងសាខាទី២នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០នេះក្រោមអធិបតីលោកស្រីនាយិកា ឌី តេលេ, លោក ហ៊ុយ ប៉េងលាង នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនមេហ្គាឌីស និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសបើកសម្ពោធហាងថ្មីនេះ ក៏មានការបញ្ចុះតម្លៃរហូតដល់៣០% គ្រប់មុខទំនិញទាំងអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែកុម្ភះ ឆ្នាំ២០២០។ កាន់តែពិសេសសម្រាប់អតិថិជន ១០០នាក់ដំបូងអាចទិញទំនិញតម្លៃត្រឹមតែ ១ដុល្លារប៉ុណ្ណោះ ជារៀងរាល់ថ្ងៃជាមួយមុខទំនិញដែលបានកំណត់។

លោក ហ៊ុយ ប៉េងលាង បានឲ្យដឹងថា នេះគឺជាសាខាហាងមេហ្គាឌីសទី២របស់យើងហើយ ដែលចាប់ផ្តើមដំណើរការជាផ្លូវការ ព្រមជាមួយការដាក់បង្ហាញនូវផលិតផល ចានជ័រម៉ាកសឺវែល (គ្មានសារធាតុពុល) ពីប្រទេសឥណ្ឌា ដែលក្រុមហ៊ុនទើបទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយនៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុនបានបើកសម្ពោធហាងមេហ្គាឌីសសាខាទី១ នៅជាន់ទី១ ផ្សារបាយ័ន ទួលគោក រួចមកហើយ។ លោកថា ហាងមេហ្គាឌីសផ្តល់នូវទំនិញដែលមានគុណភាពខ្ពស់ តម្លៃសមរម្យជាមួយសេវាកម្មអតិថិជនល្អប្រសើរ ហើយលោកសង្ឃឹមថាហាងថ្មីនេះ នឹងទទួលបានការគាំទ្រ ពីសំណាក់អតិថិជនយ៉ាងច្រើនផងដែរ។

លោកបានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមេហ្គាឌីស គ្រោងនឹងបើកពីរសាខានៅតំបន់សំខាន់ៗផ្សេងទៀតនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០២០នេះ ព្រមជាមួយការយកផលិតផល ម៉ាកល្បីៗជាច្រើនទៀតពីក្រៅប្រទេសដើម្បីបំពេញតម្រូវការរបស់អតិថិជន និងផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញនៅក្នុងហាងផងដែរ។

សូមជម្រាបថា នៅក្នុងពិធីសម្ពោធហាងមេហ្គាឌីសសាខាផ្លូវ២៧១នេះ ក្រុមហ៊ុនមេហ្គាឌីស ក៏បានចែកអំណោយដល់សិស្សានុសិស្សក្រីក្រ មកពីសាលាបឋមសិក្សា ហ៊ុននាងបឹងត្របែកខាងត្បូង ចំនួន៥០នាក់ ដែលម្នាក់ៗទទួលបានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ និងដបទឹកផងដែរ។

ក្រុមហ៊ុនមេហ្គាឌីស ជាក្រុមហ៊ុនឈានមុខគេមួយក្នុងការនាំចូល និងចែកចាយផលិតផលម៉ាកល្បីៗពីក្រៅប្រទេសដូចជា៖ សំភារៈគ្រែគេង ពូក ខ្នើយ ម៉ាក Everon (ប្រទេសកូរ៉េ) និងម៉ាក Goodnite (ម៉ាឡេស៊ី), សំភារៈប្រើប្រាស់ក្នុងផ្ទះ កាំបិត ខ្ទះ ស្លាបព្រា សម ម៉ាក Tramontina (ប្រទេសប្រេស៊ីល), សំភារៈ ចានជ័រ (គ្មានសារ ធាតុពុល) ម៉ាក Servewell (ប្រទេសឥណ្ឌា), ដបទឹក ម៉ាក eplas និងប្រភេទប្លាស្ទិក (គ្មានសារធាតុពុល) ម៉ាក Elianware (ប្រទេសម៉ាឡេស៊ី)។ សម្រាប់ព័ត៌មានបន្ថែម ទូរស័ព្ទលេខ ០៨៧ ៧៣៥ ៩៩៩ ឬទំព័រហ្វេសប៊ុក Megadis Store៕