(កណ្ដាល)៖ គណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក តំណាងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងលោកវរសេនីយ៍ឯក សេង គឹមឃន ស្នងការរងទទួលផែនធនធានមនុស្ស ប្រគល់ថវិកាសមាគមមិត្តនគរបាលជូនគ្រួសារ នៃសពមន្ត្រីនគរបាលចំនួន១រូប ។

លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ថវិកាដែលគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកណ្តាល ប្រគល់ជូនគ្រួសារ នៃសពមន្ត្រីចំនួន១រូប គឺសពលោកអនុសេនីយ៍ទោ យឺន រតនា អត្តលេខ៥៨២៣៥ មន្រ្តីបម្រើការងារការិយាល័យបង្រ្កាប ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលទទួលមរណភាពកាលពីថ្ងៃទី២៧ ខែធ្នូ ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច នូវថវិកាចំនួន ៦,០០០,០០០រៀល ។

កាយវិការមនុស្សធម៌នេះ ត្រូវបានក្រុមមន្ត្រីនគរបាលខេត្តកណ្ដាលទាំងអស់ បានសំដ្ដែងការរំភើបចេញពីចិត្ត ដែលបានឃើញថ្នាក់ដឹកនាំ, គិតគូរ , ជួយ ,យកចិត្តទុកដាក់ និងស្រលាញ់កូនចៅថ្នាក់ក្រោមយ៉ាងដូច្នេះ៕