(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ ព្រមានម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងក្លឹបកំសាន្តនានានៅក្នុងខេត្ត មិនត្រូវអនុញ្ញាតឲ្យអនីតិជនចូលស្នាក់នៅជាដាច់ខាត លើកលែងតែជាលក្ខណៈគ្រួសារ។

ប្រសិនបើករណីនេះ កើតមានឡើងអាជ្ញាធរ និងធ្វើការបិទទីតាំងភ្លាមៗតែម្តង ហើយប្រសិនបើសមត្ថកិច្ច រកឃើញនូវបទល្មើសផ្សេងៗ ដែលកើតមានចំពោះអនិតិជននោះ ម្ចាស់ទីតាំង និងអ្នកប្រព្រឹត្ត នឹងត្រូវទទួលទោសតាមច្បាប់។

នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីវិធានការ ទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវា នៃសេចក្តីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ។

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តព្រះវិហារ ដែលមានខ្លឹមសារទាំងស្រុង៖