(ព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់នៅផ្សារពាណិជ្ជកម្ម និងផ្ទះលក់ទំនិញម្ហូបអាហារ តាមបណ្តោយផ្លូវសេតេ ក្រុងព្រះសីហនុ។

មន្ដ្រីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផល នៃការពិនិត្យនេះ មន្ត្រីជំនាញពុំបានរកឃើញការដាក់តាំងលក់ទំនិញ ម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលខូចគុណភាពនោះទេ ពោលសុទ្ធតែមានគុណភាពល្អ។

បន្ទាប់មកមន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕