(ភ្នំពេញ)៖ ទន្ទឹមនឹងការរីកចំរើននេះ មន្ទីរពេទ្យកាល់ម៉ែត បានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកយ៉ាងសកម្ម លើការពង្រើកវិសាលភាពផ្នែកវិទ្យុសាស្រ្តតាមរយៈការអភិវឌ្ឍន៍ទៅ លើសំណង់អគារ ការបំពាក់បរិក្ខារវេជ្ជសាស្រ្តទំនើបចុងក្រោយ ព្រមទាំងចូលរួមជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកវិទ្យុសាស្រ្តនេះឲ្យបានកាន់តែច្រើន និងប្រកបដោយចំណេះដឹង និងគុណភាព ខ្ពស់ ដើម្បីសំរួលដល់ការវិភាគរករោគវិនិច្ឆ័យ និងការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើងថែមទៀត។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាម៉ែត បានបែបនេះ ក្នុងពិធីមហាសន្និបាតលើកទី១២ របស់សមាគមអ្នកបច្ចេកទេសវិទ្យុសាស្រ្តកម្ពុជាប្រចាំឆ្នាំ២០២០ ស្តីអំពី «ការលើកកម្ពស់ អ្នកបច្ចេកទេសវិទ្យុសាស្រ្ត និងការព្យាបាលមហារីកនៅកម្ពុជា» កាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានការចូលរួមដោយលោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសហភាតរ:ទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត និងសមាគមអ្នកបច្ចេកទេសវិទ្យុសាស្រ្តកម្ពុជា។

លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា «ខ្ញុំមានសេចក្តីរំភើបរីករាយជាអតិបរមា ដែលបានចូលរួមជាអធិបតីក្នុងពិធី មហាសន្និបាតលើកទី១២ របស់សមាគមអ្នកបច្ចេកទេស វិទ្យុសាស្រ្តកម្ពុជា ប្រចាំឆ្នាំ២០២០ ស្តីពី ការលើកកម្ពស់អ្នកបច្ចេកទេសវិទ្យុសាស្រ្ត និងការព្យាបាល ជំងឺមហារីកនៅកម្ពុជានាថ្ងៃនេះ»

លោកថា «ខ្ញុំក៏សូមថ្លែងអំណរស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សាស្រ្ដាចារ្យ វេជ្ជបណ្ឌិត និងអ្នកបច្ចេកទេសជាតិ-អន្តរជាតិដែលបានអញ្ជើញចូលរួម និងចែករំលែកនូវ វប្បធម៌ និង ចំណេះដឹងល្អៗ ដែលបានអញ្ជើញមកពីប្រទេស អូស្រ្តាលី, ជប៉ុន, សិង្ហបុរី, ហុងកុង, ម៉ាកាវ, ម៉ាឡេស៊ី, បង់ក្លាដេស,វៀតណាម និងថៃផងដែរ ដើម្បីជួយគាំទ្រ និងធ្វើបទបង្ហាញនៅក្នុងអង្គសន្និបាត សមាគមអ្នកបច្ចេកទេស វិទ្យុសាស្រ្តកម្ពុជាថ្ងៃនេះដែលជាឱកាសដ៏ល្អក្នុងការជួបជុំក៏ដូចជាចែករំលែកនូវចំណេះដឹង និងផ្ដល់បទពិសោធន៍ល្អៗដល់អង្គសន្និបាតទាំងមូល»

លោកសាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់ថា សព្វថ្ងៃនេះប្រព័ន្ធបច្ចេកវិទ្យាមានការរីកចំរើនយ៉ាងឆាប់រហ័សផ្នែកវេជ្ជសាស្រ្ត ដែលមានដូចជាម៉ាស៊ីនព្យាបាលជំងឺមហារីក(Radiation Therapy), ម៉ាស៊ីនMRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីន Angiography, ម៉ាស៊ីនថតឆ្លុះ ដោយកាំរស្មីអ៊ិចគឺសុទ្ធសឹងជាម៉ាស៊ីនដែលទំនើបៗ និងប្រើបច្ចេកវិទ្យា ចុងក្រោដើម្បីប្រកួតប្រជែងលើទីផ្សារ និង ដើម្បីផ្តល់នូវរោគវិនិច្ឆ័យជូនអ្នកជំងឺ និងគ្រូពេទ្យព្យាបាលបានយ៉ាងច្បាស់លាស់ និងជាទីទុកចិត្ត។

ព្រោះការ ប្រកួតប្រជែងលើទីផ្សារ និងដើម្បីផ្តល់នូវរោគវិនិច្ឆ័យជូនអ្នកជំងឺ និងគ្រូពេទ្យព្យាបាលបានយ៉ាងច្បាស់លាស់ និងជាទីទុកចិត្ត។ ដូច្នេះហើយលោកសង្កេតឃើញថា បង ប្អូន ក្មួយៗ ដែលជាអ្នកបច្ចេកទេសវិទ្យុសាស្រ្តទាំងអស់ មិនត្រឹមតែជាអ្នកបញ្ជាម៉ាស៊ីនប៉ុណ្ណោះទេថែមទាំងដើរតួរនាទីយ៉ាងសំខាន់ក្នុងការរុករករោគវិនិច្ឆ័យក៏ដូចជាព្យាបាលអ្នកជំងឺបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយការប្រើនូវចំណេះ និងជំនាញនានាដែលខ្លួនបានសិក្សារៀនសូត្រកន្លងមក និងតាមរយៈសមត្ថភាពដ៏ល្អ ក្នុងការប្រើប្រាស់។

ជាក់ស្តែងទន្ទឹមនឹងការរីកចំរើននេះ មន្ទីរពេទ្យកាល់ម៉ែត បានខិតខំប្រឹងប្រែង និងធ្វើការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការពង្រើក នូវវិសាលភាពផ្នែកវិទ្យុសាស្រ្ត តាមរយៈការអភិវឌ្ឍន៍ ទៅលើសំណង់អគារ,ការបំពាក់នូវបរិក្ខារវេជ្ជសាស្រ្តទំនើបចុងក្រោយ ព្រមទាំងចូលរួមជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិទ្យុសាស្រ្តនេះ ឲ្យបានកាន់តែច្រើន និងប្រកបដោយចំណេះដឹង និង គុណភាពខ្ពស់ ដើម្បីសំរួលដល់ការវិភាគរករោគវិនិច្ឆ័យ និងការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើងថែមទៀតស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ដោយឈរលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របតាមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕