(ភ្នំពេញ)៖ ជនជាតិបរទេស ២នាក់ប្ដី-ប្រពន្ធ ត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាមេរ៉ា ខណៈពួកគាត់កំពុងតែឈរថតរូបទុកជាអនុស្សាវរីយ៍ កាលពីវេលាម៉ោង ១២៖ ៣០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅម្ដុំអគ្គិសនីកម្ពុជាវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

មុនពេលកើតហេតុ ជនជាតិបរទេស ២នាក់ប្តីប្រពន្ធ កំពុងតែទស្សនាកម្សាន្តរមណីយដ្ឋានវត្តភ្នំ ពេលនោះបានយកកាមេរ៉ាធ្វើការថត selfie ស្រាប់តែលេចមុខក្រុមជនសង្ស័យជិះម៉ូតូមកធ្វើសកម្មភាព ឆក់ពីជនរងគ្រោះ តែសំណាងល្អ ជនរងគ្រោះបានពាក់កាមេរ៉ាជាប់នឹងក ដែលជាជនសង្ស័យទាញយកកាមេរ៉ានោះមិនបានសម្រេចទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត មកដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ៕