(សៀមរាប)៖ ផ្ទះប្រជាពលរដ្ឋនៅជិតវត្តលើ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប្រមាណ៣-៤ខ្នង ត្រូវបានអគ្គិភ័យឆេះ បំផ្លាញទាំងស្រុង នៅពាក់កណ្តាលយប់ឆ្លងចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ហើយបាន សម្លាប់ស្រ្តី ម្ចាស់ផ្ទះម្នាក់ផងដែរ។

មន្រ្តីនគរបាលការិយាល័យពន្លត់អគ្គិភ័យ ខេត្តសៀមរាប បានបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តអស់ជាច្រើនគ្រឿង ប៉ុន្តែមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ នៅមិនទាន់ដឹងនៅឡើយ។

នៅព្រឹកនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅសួរនាំ និងស្រង់ស្ថិតិ ពីទំហំនៃការខូចខាតដែលនាំ ឲ្យមានគ្រោះអគ្គិភ័យមួយនេះ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនៅក្រុងសៀមរាប ហើយបានសម្លាប់មនុស្សនៅក្នុងភ្នក់ភ្លើងនោះ បានកើតឡើងជាច្រើនលើកច្រើនសារ មកហើយនាពេលកន្លងទៅ៕