(​អ៊ីរ៉ង់​)៖ មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​អ៊ីរ៉ង់ បាន​បង្ហើប​ឲ្យដឹងថា ខ្លួន​នឹង​ផលិត​មី​ស៊ី​លបាញ់​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​ឆ្លើយតប​ទៅកាន់​ការដាក់ទណ្ឌកម្ម​ថ្មី​ពី​សំណាក់​សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៦​។​

​លោក Mohsen Rezaei លេខាធិការ​ក្រុមប្រឹក្សា​ចាំបាច់​អ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​ជាតិ​អ៊ុយ​រ៉ា​ញ៉ូម ហើយ​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ទៅលើ​កម្មវិធី​ផលិត​មី​ស៊ី​ល​ផ្លោង​គឺជា​ការ​ទះកំផ្លៀង​ដ៏​ខ្លាំង​មួយ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា សហរដ្ឋអាមេរិក​នឹង​ស្ដាយក្រោយ​ចំពោះ​ឥរិយាបទ​របស់​ខ្លួន ព្រោះថា​អ្វី​ដែល​អាមេរិក​ធ្វើ​នោះ​គឺ​វា​មិន​ទទួលបាន​ផល​ចំណេញ​នោះទេ ផ្ទុយ​ទៅ​វិញ​គឺ​មានតែ​ខាតបង់​។​

​ប្រធានាធិបតី​អ៊ីរ៉ាក់ លោក Hassan Rouhani បាន​បញ្ជា​ឲ្យ​បង្កើន​សមត្ថភាព​ក្នុង​ការផលិត​មី​ស៊ី​ល ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​អ៊ីរ៉ាក់​មាន​លទ្ធភាព​គ្រប់គ្រង​ក្នុង​ការការពារ​ប្រទេស ពី​ការឈ្លានពាន​។​